ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺបំពង់ក​នឹង​បាត់​បើ​ប្រើ​វិធី​នេះ​
16, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​បំពង់ក​អាចជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ផ្តាសាយ ផល​រំខាន​នៃ​ការប្រើ​សម្លេង​និយាយ​ច្រើនពេក ឬ​ជាការ​បញ្ជាក់ថា មាន​អ្វីមួយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូចជា​ការបង្ក​រោគ​ដោយ​បាក់តេរី​ក្នុង​បំពង់ក​។



​ខាងក្រោម​នេះ​គឺជា​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​នៅពេល​ជួប​អា​ការៈឈឺ​បំពង់ក​នៅពេល​ក្រោយៗ​ទៀត​។​

​ខ្ពុរ​ទឹកអំបិល
​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការ​ខ្ពុរ​ទឹកអំបិល​ច្រើនដង​ក្នុង​មួយថ្ងៃ​អាចជួយ​បន្ថយ​ការ​ហើម​ក្នុង​បំពង់ក និង​ពង្រា​វ​ស្លេស្ម និង​បញ្ចេញ​ចោល​នូវ​សារធាតុ​បង្ក​ការ​រលាក ឬ​បាក់តេរី​មក​ខាងក្រៅ​បាន​ទៀត​។

​សេ​រ៉ូ​ក្អក​
​ទោះបីជា​អ្នក​មិនទាន់​ចេញ​ជា​អាកា​រៈ​ក្អក​ក៏ដោយ សេ​រ៉ូ​ក្អក​អាចជួយ​បំបាត់​ការឈឺចាប់​ដែរ​។
​បើសិនជា​អ្នក​ត្រូវ​ទៅធ្វើ​ការ ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មិន​ធ្វើ​ឲ្យ​ងងុយគេង​។

​ទឹក​
​ការដែល​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់បំផុត ជាពិសេស​នៅពេល​អ្នក​កំពុងតែ​ឈឺ ហើយ​បំពង់ក​កំពុងតែ​រង​ការ​រលាក​តែម្តង​។

​តែ​
​តែ​ឬ​ស​ឈើ​ក្តៅ​ឧណ្ហៗ​មួយ​ពែង​អាច​ផ្តល់នូវ​ការធូរស្រាល​ពេល​ឈឺបំពង់ក​។ ក្រៅពីនេះ​តែ មាន​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រឆាំងនឹង​ការបង្ក​រោគ​បាន​។ ដើម្បី​បង្កើន​ការព្យាបាល យក​ល្អ​គួរតែ​លាយ​ទឹកឃ្មុំ​បន្ថែម​មួយ​ស្លាបព្រា​កាហ្វេ​ទៀត​។​

​ស៊ុប​មាន់​
​ស៊ុប​មាន់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​ដ៏​ចំណាស់​មួយ តែ​វា​ក៏​អាចជួយ​ឲ្យ​ធូរស្រាល​ដល់​ការឈឺ​បំពង់ក​ដែរ​។ ជាតិ​សូ​ដ្យូ​ម​ដែលមាន​ក្នុង​ឆ្អឹង​ស៊ុប​មាន់​ប្រហែល​ជាមាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក ហើយ​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ថែមទៀត​។

​ការ​សម្រាក​
​វា​ប្រហែលជា​មិនមែនជា​មធ្យោបាយ​ដ៏​លឿន​បំផុត​ទេ តែ​ការដែល​គេង​បាន​គ្រប់គ្រាន់​ប្រហែលជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ប្រឆាំងនឹង​ការបង្ក​រោគ​ដែល​ធ្វើ​ឲ្យ​ឈឺបំពង់ក​។ ភាគច្រើន​នៃ​ការឈឺ​បំពង់ករ​បង្កឡើង​ដោយ​វីរុស ហើយ​យើង​ដឹងថា ការបង្ក​រោគ​បែបនេះ​មិនអាច​ប្រើ​អ្វី​ច្រើន​ដើម្បី​ព្យាបាល​បានទេ​។ តែ​ចូរ​ប្រាកដថា រាងកាយ​អ្នក​មានការ​សម្រាក​គ្រប់គ្រាន់ ព្រោះ​វា​យ៉ាងហោចណាស់​ក៏​អាចជួយ​ឲ្យ​ជំងឺ​ឆាប់​ជា​វិញ​ដែរ​។

​ថ្នាំ​បំបាត់​ឈឺបំពង់ក​

​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​ការឈឺ​បំពង់ក​គឺជា​ជា​ការយក​ថ្នាំ​ដូចជា ថ្នាំ កាល់​សិប​ទីន​។ ថ្នាំ​កាល់​សិប​ទីន​នឹង​ជួយ​បន្ថយ​ការឈឺ​ក​និង​ជួយ​ព្យាបាល​ជំងឺ​ពងបែក​ក្នុង​មាត់​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com