ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទឹក​ថ្នាំ​ចាក់​សាក់​អាច​ចូលទៅក្នុង​កូនកណ្តុរ​បាន​
25, Aug 2023 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទោ​តាម​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា ការចាក់​សាក់​អាចធ្វើ​ឲ្យ​កើតជា​ជំងឺមហារីក​ដែរ​។ ប៉ុន្តែ​រឿងនេះ​មិនមាន​ការគាំទ្រ​ទាំងស្រុង​នៅឡើយ​ទេ​។ ដំណឹង​ថ្មី​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​រកឃើញ​អំណះអំណាង​ថា កំទិចកំទីរ​ចេញពី​ថ្នាំ​ចាក់​សាក់​អាច​ជ្រៀតចូល​ទៅក្នុង​កូនកណ្តុរ​បាន ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​អះអាងថា ថ្នាំ​ចាក់​សាក់​នេះ​ធ្វើ​ឲ្យ​កើត​មហារីក​ឡើយ​។



​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ថ្នាល់​ស្បែក​ជាច្រើន និង​ដាក់​ជិត​កូនកណ្តុរ​ដែល​យកចេញ​ពី​សាកសប់​ចំនួន ៦​នាក់​។ ក្នុងនោះ​មាន​ស្បែក​សាកសប់​បួន​ដែលមាន​ចាក់​សាក់ ហើយ​មាន​សារធាតុ Titanium ក្នុង​កូនកណ្តុរ​។ កូនកណ្តុរ​គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​ទឹករងៃ​ដែល​ចូលរួម​ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។

​បញ្ហា​គឺថា អ្នក​ស្រាវ​ជ្រា​មិនបាន​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​ថា​តើ​ស្បែក​ដែល​យក​ចេញពី​សាកសប់​នោះ​មាន​ជំងឺមហារីក​ឬ​អត់ និង​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្លាប់​។ មានន័យថា វា​មិនអាច​និយាយបានថា កំទិចកំទី​ទឹក​ថ្នាំ​ចាក់​សាក់​មាន​ក្នុង​កូនកណ្តុរ​នោះ​បង្ក​ជា​ជំងឺមហារីក​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com