ជាតិ
Gift ដែល​មិនបាច់​ចំណាយ​!
17, Feb 2018 , 8:00 am        
រូបភាព
ស្នាមញញឹម​របស់នារីជន​បទម្នាក់។ រូបថត AFP
ស្នាមញញឹម​របស់នារីជន​បទម្នាក់។ រូបថត AFP
ដោយ: ថ្មីៗ


​បទ បថ្យាវត្ត​
-​កាលពី​ថ្ងៃទី​១៤​កុម្ភៈ                         ​ប្រហែល​មាន​អ្នក​លួច​គិត​ខ្វល់ខ្វាយ​
​មិនដឹង​ជូន​អ្វី​ទៅ​មិត្ត​ជិត​ឆ្ងាយ          ​ឬ​ឪពុកម្តាយ​សង្សារ​សម្លាញ់​។​
  
-​ទាំងនេះ​របស់​ស្រស់​ហើយ​ឈ្ងុយឆ្ងាញ់ ​ គឺ​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម​
​ឲ្យ​ចិត្តមេត្តា វាចា​សង្ឃឹម​          ​អភ័យ​គ្មាន​ផ្ទឹម​ឲ្យ​ច្រើន​កើន​សុខ​។​
 
-​ផ្តល់​កម្លាំងចិត្ត​គិត​ស្រាយ​រឿង​ស្មុគ​  ​សំដី​ដោត​ចុក​ចៀស​ចេញ​កុំ​បៀត​
​ផ្តល់​ទាំង​ឱកាស​ដោយ​មិនមាន​ស្នៀត​  ​ពាក្យពីរោះ​ទៀត​ជាតិ​មិន​ជូរ​ជ្រេញ​។​
-​ផ្តល់​ភាព​សំខាន់​ដល់​អ្នក​ជុំវិញ​          ​Gift មិនបាច់​ទិញ​គ្មាន​លក់​តាម​ផ្សារ​
​គ្រឿង​ទាំងអស់នេះ​ផ្តល់​ច្រើន​កាលណា​ ​ ចាស់​លោក​ផ្តាំ​ថា​ឲ្យ​ច្រើន​បាន​ច្រើន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com