ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចំណេះដឹងខ្ពស់ តែលោកតា ជា ឆេង ក្លាយជាអ្នករត់រ៉ឺម៉កកង់បីពេលវ័យជិត៨០ឆ្នាំ
18, Feb 2018 ,
8:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ពិតជាកម្រឃើញណាស់ ដែលលោកតាវ័យ ៧៩ឆ្នាំ ប្រកបរបររត់រ៉ឺម៉កកង់បី។ លោកតា ជា ឆេង បាននិងកំពុងប្រកបរបរនេះជាង១០ឆ្នាំមកហើយ។ មើលមួយភ្លែត គេមិនដឹងថាលោកតាមានវ័យក្បែរ៨០ឆ្នាំទេ បើគេសង្កេតតាមរយៈការនិយាយស្តីនៅលះៗ ឯកម្លាំងទៀតសោតក៏មិនចាញ់ក្មេងៗប៉ុន្មានដែរនោះ។ ជាចាស់ព្រឹទ្ធាចារ្យមួយរូប លោកតា ជា ឆេង មានប្រវត្តិធ្លាប់បម្រើការងារនៅស្ថាប័នជាតិ និងអន្តរជាតិ ហើយមានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភាសាបារាំង និងកំណាព្យបានយ៉ាងល្អ ជាងនេះទៅទៀត លោកតាក៏ប៉ិនប្រសប់ផ្នែកតន្ត្រីចម្រៀងផងដែរ។
លម្អិតពីជីវិត និងការងាររបស់លោកតា ជា ឆេង បែបណានោះ សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកតា ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ នៅបរិវេណវត្តដំណាក់ ក្រុងសៀមរាប ដូចតទៅ
មានស្រុកកំណើតជាអ្នកខេត្តតាកែវ លោកតា ជា ឆេង ធ្លាប់ជាបុគ្គលិកអង្្គការបរទេសមួយនៅខេត្តបាត់ដំបង អំឡុងឆ្នាំ ១៩៩១ ដល់១៩៩៧។ លោកតាធ្លាប់ថតកុនក្នុងផលិតកម្មបារាំង ធ្លាប់ជាឆ្មាំប្រាសាទ ធ្លាប់ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងសព្វថ្ងៃជាអ្នកដឹកភ្ញៀវ។ តាមលោកតា ជា ឆេង ការងារសព្វថ្ងៃនេះ ជាការងារទាល់ច្រករបស់លោកតាក្រោយលោកធ្លាក់ខ្លួនពិការជើង ប៉ុន្តែលោកបានឱ្យតម្លៃ និងយកចិត្តទុកដាក់លើរបរមួយនេះ ដូចទៅនឹងការងារផ្សេងៗទៀតដែរ។
«ធ្វើអ្វីក៏ដោយ យើងត្រូវមានចំណេះដឹង សិល្ប៍វិធី ត្រូវចេះរៀបចំនិយាយស្តី បទពិសោធន៍ និងសម្បូរពាក្យនិយាយ...មុននឹងដឹកភ្ញៀវ ខ្ញុំតែងទៅជួបនិយាយជាមួយភ្ញៀវនៅសណ្ឋាគារសិន ដើម្បីឱ្យយល់គ្នា ថាតើភ្ញៀវចង់ទៅកន្លែងណាខ្លះ ងាយស្រួលយើងរៀបចំ...»។ នេះជាការលើកឡើងរបស់លោកតា ជា ឆេង។
ដោយសារការផ្សព្វផ្សាយជាភាសាបារាំង ដូច្នេះភ្ញៀវលោកតា ជា ឆេង ច្រើនជាជនជាតិបារាំង ហើយពួកគេស្គាល់លោកតាតាមរយៈមិត្តភក្តិ បងប្អូន និងគ្រួសារ ដែលធ្លាប់ជាភ្ញៀវលោកពីមុន។ សម្រាប់ការទំនាក់ទំនងវិញ លោកតា ឆេង មានការវិវត្តតាមបច្ចេកវិទ្យាបច្ចុប្បន្ននេះ គឺលោកតាមមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលដាក់ឈ្មោះថា Chea Chheng ជាភាសាអង់គ្លេស និងអ៊ីម៉ែល ដែលងាយស្រួលឱ្យភ្ញៀវធ្វើការកក់រ៉ឺម៉ករបស់លោកតា ពេលមកលេងខេត្តសៀមរាប។
ក្រៅពីនេះ លោកតា ឆេង ក៏មានទេពកោសល្យផ្នែកតែងកំណាព្យ និងចម្រៀងផងដែរ ដោយលោកតាតែងរៀបរាប់ពីប្រវត្តិប្រាសាទខ្លីៗ និងសម្រស់ថ្ងៃរះ និងថ្ងៃលិចនៅអង្គរ ក្នុងនោះក៏មានរៀបរាប់ជាភាសាបារាំងផងដែរ។
ពេលវេលាកាន់តែទៅមុខ។ លោកតា ឆេង ក៏កំណត់គោលដៅសម្រាប់ជីវិតចុងក្រោយរបស់លោករួចហើយដែរ។ លោកតាចង់ត្រឡប់ទៅស្រុកកំណើតនៅខេត្តតាកែវ។ នៅទីនោះ លោកតាចង់មានកន្លែងស្នាក់នៅមួយក្នុងវត្តអារាម ដើម្បីធ្វើការងារចុងក្រោយបម្រើដល់ពុទ្ធសាសនា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជា ឆៀង
រ៉ឺម៉កកង់បី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម