ជាតិ
សង្គមជាតិ
អ្នកនាំពាក្យក្រសួងវប្បធម៌៖ ប្រជាជនខ្មែរជាង៦០ភាគរយប្រារព្ធបុណ្យចូលឆ្នាំចិន-វៀតណាម
× ប្រជាជនកម្ពុជាជាច្រើនគ្រួសារទូទាំងប្រទេសចាប់ផ្តើមប្រារព្ធពិធីស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមចាប់ពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែកុម្ភៈនេះ។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រជាជនកម្ពុជាមិនតិចជាង ៦០ភាគរយទេដែលនាំគ្នាប្រារព្ធបុណ្យចូលឆ្នាំនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ថៃ នរសត្យា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា បើតាមការវាយតម្លៃ ប្រជាជនកម្ពុជាច្រើនជាង ៦០ភាគរយឯណោះដែលនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ។
រៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាភាគច្រើនទូទាំងប្រទេសមានជាប់ ឬមិនជាប់សែរស្រឡាយចិនសុទ្ធតែនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ បើទោះជា មិនមានការឈប់សម្រាកជាសាធារណៈក្នុងពេលប្រារព្ធបុណ្យចូលឆ្នាំនេះនៅកម្ពុជាក៏ដោយ។
គេឃើញមាន ការជួបជុំគ្រួសារ រៀបចំសែនព្រេនដូនតា-កុងម៉ា លោតម៉ុងសាយ និងចែកអាំងប៉ាវ ឬហុងប៉ាវ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងឲ្យរកស៊ីមានបានធូរធារ ទទួលបានសេចក្តីសុខ សេចក្តី ចម្រើនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com