ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធ​បាន ១៦៩​លាន​ដុល្លារ នៅក្នុង​ខែមករា​ដើមឆ្នាំ​នេះ​
16, Feb 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធអាករ​ចំនួន ១៦៩,២៣ លាន​ដុល្លារ​អាមេរិក កើនឡើង ១០,៨១​ភាគរយ​។ ហើយ​ចំនួន​នេះ គឺ​ស្មើនឹង ១០៥​ភាគរយ​នៃ​ផែនការ​ប្រចាំ​ខែមករា​លើ​ការប្រមូល​ពន្ធ​។​



​ក្នុង​ឆ្នាំ​២០១៨​នេះ ផែនការ​ប្រមូល​ពន្ធអាក​រ ត្រូវបាន​ច្បាប់​កំណត់​ចំនួន​ជាង ១៩២៣ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ខាងលើនេះ​។
​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ រដ្ឋាភិបាល​រក​ចំណូល​ពន្ធ​បាន​ចំនួន​ជាង ១៩៣៨ លាន​ដុល្លារ កើនឡើង​កើនឡើង​ជិត ២៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com