ជាតិ
សេដ្ឋកិច្ច
តើ​អ្វី​ជា​កម្មសិទ្ធិបញ្ញា (IP)?
17, Feb 2018 , 6:30 am        
រូបភាព
ដោយ: រួបរួម
​កម្មសិទ្ធិបញ្ញា (Intellectual Property) ដែល​ហៅ​កាត់​ថា IP សំដៅ​ទៅលើ​ការបង្កើត​ដោយ​គំនិត​បញ្ញា ដូចជា តក្កកម្ម ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ និ​មិ​ត្តិ​សញ្ញា រូបភាព និង គំនូរ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ពាណិជ្ជកម្ម​។



​បើតាម​ការពន្យល់​បន្ថែ​ម​ពី​សំណាក់​លោក Peter Willimott មន្ត្រីជាន់ខ្ពស់​ផ្នែក​កម្មវិធី​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ប្រចាំ​ការិយាល័យ​នៅ​ប្រទេស​សិង្ហ​បុរី IP ប្រៀបដូចជា​ពាក្យ «​កីឡា​» យ៉ាង​ដូច្នោះ​ដែរ ដោយ​ក្នុងនោះ​កីឡា​មាន​ច្រើន​ប្រភេទ​ដូចជា បាល់ទាត់ វាយ​កូន​បាល់ វាយកូនគោល បាល់ឱប ឬ​បាល់បោះ​ជាដើម​។​

IP ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ​គឺ   កម្មសិទ្ធិ​ឧស្សាហកម្ម (Industrial Property)  សិទ្ធិ​អ្នកនិពន្ធ   និង​សិទ្ធិ​ប្រហាក់ប្រហែល (Copyright and R elated Rights)​។ 

​កម្មសិទ្ធិ​ឧស្សាហកម្ម រួមមាន ប្រកាសនីយបត្រ​តក្កក​ម្ម (Patent) ម៉ាក/សញ្ញាពាណិជ្ជកម្ម (Trademark) គំនូរ​ឧស្សាហកម្ម (Industrial Designs)  និង​ម៉ាក​សម្គាល់​ភូមិសាស្ដ្រ​ទំនិញ (Geographical Indication-GI) ។​ល​។

​ចំណែកឯ​សិទ្ធិ​អ្នកនិពន្ធ (Copyright) រួមមាន​ស្នាដៃ  អក្សរសាស្ត្រ  និង​សិល្បៈ​ទាំងឡាយ​ដូចជា​រឿង​ប្រលោមលោក កំណាព្យ និង​ល្ខោន ភាពយន្ត ស្នាដៃ​តន្ត្រី គំនូរ រូបថត ចម្លាក់  និង​ស្ថាបត្យកម្ម​ជាដើម​។

​សិ​ទិ្ធ​ប្រហាក់ប្រហែល (R elated Rights) គឺ​សំដៅ​ទៅលើ​សិទ្ធិ​របស់​អ្នក​សម្តែង ផលិតករ​ហ្វូ​ណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ​៕

​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ WIPO
អត្ថបទទាក់ទង



Tag:
 WIPO
  IP
  កម្មសិទ្ធិបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com