ពីនេះ ពីនោះ
កាលពី​សម័យអង្គរ សាកសព​មនុស្ស​ដែល​ស្លាប់​ត្រូវបាន​ដាក់ឱ្យ​សត្វ​ស៊ី​
19, Feb 2018 , 6:00 am        
រូបភាព
​កាលពី​សម័យអង្គរ​ម​ក សាកសព​មនុស្ស​ដែល​បាន​ស្លាប់ទៅ ហើយ​ត្រូវបាន​គេ​យកទៅឱ្យ​សត្វ​ស៊ី​ជា​អាហារ នេះ​ដោយ​យោងតាម​កំណត់ត្រា​របស់លោក ជីវ តាក្វាន់ គឺ​ស្ថិតនៅ​ចំណុច​មួយ​ថា ដាក់​ខ្មោច​ចោល​នៅក្នុង​ក្រុង ទុកឱ្យ​សត្វ​ខ្លែង ឬ​តិរច្ឆាន​អ្វីមួយ នៅ​ទីនោះ​ស៊ី​។ ដូច្នោះ​អ្នក​ដែល​បាន​ស្លាប់​នោះ គេ​មានជំនឿថា ពិតជា​មានភ័ព្វ​សប្បាយរីករាយ​។

 
​បន្ទាប់ពី​ជនជាតិខ្មែរ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​អឺរ៉ុប មានការ​ប្រែប្រួល​ទម្រង់​វប្បធម៌​របស់ខ្លួន​ច្រើន ដូច្នេះហើយ ប្រពៃណី​ដែល​យក​សាកសព​ទៅឱ្យ​សត្វ​ស៊ី​នេះ ក៏ត្រូវ​បាន​លុបចោល​។ 
 
​ការ​ទុក​សាកសព​ឱ្យ​សត្វ​ស៊ី​នេះ​មិន​មាននៅ ក្នុង​កំណត់ត្រា​របស់​ខ្មែរ​មន​ឡើយនា​សម័យមុន​ឥណ្ឌា ចូល​ស្រុក ក៏ប៉ុន្តែ​ឥទ្ធិពល​ទាំងនេះ ដោយ​ទទួលបាន​ពី​លិ​ទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ចំពោះ​ប្រពៃណី​នេះ ជនជាតិ​ថៃ​ជា​អ្នក​ប្រកាន់ខ្ជាប់  រហូតមកដល់​សតវត្ស​ទី​១៩​មក​ម្លេះ​៕

​អត្ថបទ​ដកស្រង់​ពី​គេហទំព័រ «​ខេ​មរ​វិទ្យា​» 
 
 

Tag:
 សាកសព​
  មនុស្ស​
  សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com