កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​គ្រោង​ចំណាយ​៥​ម៉ឺន​ដុល្លារ ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ត្រៀម Asian Games
19, Feb 2018 , 8:30 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា គ្រោង​បញ្ជូន​កីឡាករ​ចំនួន​១២​រូប​(​ស្រី​៦​រូប​) ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​២​ខែ​នៅ​ទីក្រុង Kyoto ប្រទេស​ជប៉ុន ដើម្បី​ត្រៀម​ប្រជែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស​លំដាប់​ពិភពលោក​រយៈពេល​២​ខែ​នេះ សហព័ន្ធ​គ្រោង​ចំណាយ​ថវិកា​៥​ម៉ឺន​ដុល្លារ​។​

 
​ដើម្បី​ត្រៀម​ប្រជែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games នា​ខែសីហា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ហ្វីលីពីន សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥​ម៉ឺន​ដុល្លារ ដើម្បី​បញ្ជូន​កីឡាករ​ចំនួន​១២​រូប​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​១២​ខែ​នៅ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស​លំដាប់​ពិភពលោក​ក្នុង​ទីក្រុង Kyoto ប្រទេស​ជប៉ុន​។ 
 
​អនុប្រធាន​ទី​១​សហព័ន្ធ លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា ថវិកា​ទាំងនេះ​ត្រូវ​ចំណាយ​លើ​ការធ្វើដំណើរ ប្រាប់​ហោ​ប៉ាវ​កីឡាករ និង​ថ្លៃបង់​សិទ្ធិ​ចូល​ហ្វឹកហាត់ ដោយ​កីឡាករ​ម្នាក់ៗ​ត្រូវ​បង់​១​ពាន់​ដុល្លារ​ក្នុង​១​ខែ​។ លោក​បាន​បន្ថែមថា សហព័ន្ធ​នឹងដាក់​សំណើរ​សុំ​ថវិកា​មួយចំនួន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទ្រទ្រង់​លើ​ការចំណាយ​នេះ ព្រោះ​សហព័ន្ធ​ពុំមាន​លទ្ធភាព​នោះទេ​។​
 
«​យើង​កំពុង​ខិតខំ​ពង្រឹងសមត្ថភាព​កីឡាករ​របស់​យើង ជាក់ស្តែង​នៅ​ឆ្នាំនេះ យើង​នឹង​បញ្ជូន​កីឡាករ​ចំនួន​១២​រូប​ទៅ​ហ្វឹកហាត់​នៅ​ទីក្រុង Kyoto ប្រទេស​ជប៉ុន ព្រោះ​ខ្ញុំ​យល់ថា បើ​យើង​ហ្វឹកហាត់​នៅតែ​កម្ពុជា យើង​មិនអាច​ដណ្តើម​មេដាយ​កម្រិត​អាស៊ី​បាន​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​បង្ខំចិត្ត ឈ្មុសឈ្មុល​ស្វែងរក​ថវិកា ដើម្បី​បញ្ជូន​ពួកគេ​ទាំងនោះ​»​។ នេះ​ជាការ​បង្ហាញ​ការតាំង​ចិត្ត​របស់លោក ជា ប៊ុនហេង ហើយ​លោក​បាន​បន្ថែមថា ការខិតខំ​នេះ គឺ​ដើម្បី​រំកិល​ចំណាត់ថ្នាក់​ក្នុង​តារាង​ចំណាត់​ពិភពលោក​៕     
 
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com