ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពង់ស្ពឺប្រកាសដកហូតដី២ពាន់ហិកតាដែលរងការទន្ទ្រាននៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
× កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសដកហូតដី ជាង២ពាន់ហិកតា ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិដូង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការដកហូតនេះ ត្រូវបានលោកអភិបាលខេត្ត វ៉ី សំណាង អះអាងថា ដីទាំងនោះ ជាដីដែលប្រជាពលរដ្ឋ បានលួចទន្ទ្រានយកជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
តាមសេចក្ដីប្រកាសរបស់អភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរ បានប្រកាសដកហូតដី ចំនួន២,០៨៨ហិកតា នៅជួរភ្នំឱរ៉ាល់ ដែលស្ថិតនៅភូមិដូង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មកទុកជាសម្បត្តិរដ្ឋវិញ។ លិខិតដែលចុះថ្ងៃទី១៦ ខែកុម្ភៈនេះបានបញ្ជាក់ថា ដីដែលដកហូតពីពលរដ្ឋនេះ គឺជាដីព្រៃកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលប្រជាពលរដ្ឋបានលួចចូលទៅកាប់ព្រៃ និងទន្ទ្រានយកជាកម្មសិទ្ធិដោយខុសច្បាប់។
ការសម្រេចនេះ បានទុកពេលឲ្យប្រជាពលរដ្ឋ ចំនួន៣០ថ្ងៃ ក្នុងការតវ៉ា និងកំណត់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តការសម្រេចនេះឲ្យមានប្រសិទ្ធិភាព៕
Tag:
ដីព្រៃ
ការកាប់ព្រៃឈើ
ភ្នំឱរ៉ាល់
ដែនជំរកសត្វព្រៃ
ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com