សង្គមជាតិ
ស្លាប់៣៧នាក់ និងរបួស៧៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាពេលចូលឆ្នាំចិនបីថ្ងៃ
× របាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា រយៈពេល ៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១៥ដល់១៧ ខែកុម្ភៈ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៥៤លើក បណ្ដាលឲ្យបាត់បងជីវិតមនុស្ស ៣៧នាក់ របួសសរុប ៧៤នាក់ ក្នុងនេះធ្ងន់ ៥១ និងស្រាល ២៣នាក់។
របាយការណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ បន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនេះ មកពីបើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង បើកបរមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិគ្នា បត់ឆ្វេង-ស្ដាំ និងកត្តាយានយន្ត។
សូមរម្លឹកថា រយៈពេល ២ថ្ងៃ ក្នុងថ្ងៃសែនចូលឆ្នាំចិន ឆ្នាំ២០១៨ គិតពីថ្ងៃទី១៥-១៦ ខែកុម្ភៈ នេះ គ្រោះថ្នាក់កើតឡើង៤០លើក ស្លាប់ ២២នាក់ របួសសរុប ៦៣នាក់ របួសធ្ងន់៤២នាក់ និងស្រាល ២១នាក់ តែប៉ុណ្ណោះ។ ប៉ុន្តេ ថ្ងៃទី១៧ បានកើនអ្នកស្លាប់ចំនួន ១៥នាក់ និងរបួស ១១នាក់៕
Tag:
ចូលឆ្នាំចិន
គ្រោះថ្នាក់ចរាចរណ៍-ស្លាប់-របួស
© រក្សាសិទ្ធិដោយ thmeythmey.com