ពីនេះ ពីនោះ
«លក្ខខ័ណ្ឌ», «ល័ក្ខខណ្ឌ», «ល័ក្ខខ័ណ្ឌ» និង«លក្ខខណ្ឌ» តើពាក្យ មួយណាត្រូវ?
× កំហុសក្នុងការប្រើប្រាស់ពាក្យខ្មែរ កើតឡើងជាញឹកញាប់ ដែលទាមទារឲ្យស្មេរត្រូវតែពិនិត្យ និងស្វែងយល់ឱ្យច្បាស់មែនទែន ដើម្បីចៀសវាងការប្រើប្រាស់ពាក្យខុស។ ក្នុងចំណោមពាក្យ«លក្ខខ័ណ្ឌ», «ល័ក្ខខណ្ឌ», «ល័ក្ខខ័ណ្ឌ» និង«លក្ខខណ្ឌ» មានតែពាក្យ «ល័ក្ខខ័ណ្ឌ» ឬ«លក្ខខណ្ឌ» ទេដែលត្រឹមត្រូវតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។
«ល័ក្ខខ័ណ្ឌ» ឬ«លក្ខខណ្ឌ» មានន័យថា កម្រិត, សង្កាត់,ប៉ែក, ដោយឡែក, កំណត់,គោល, ព្រំ។ ឧទាហរណ៍៖ សម្តីមានល័ក្ខខ័ណ្ឌ, ត្រូវធ្វើលក្ខខណ្ឌឱ្យបានទៀងទាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com