ជាតិ
សេដ្ឋកិច្ច
៦​ក្រុមហ៊ុន​ធំៗ ប្រកាស​រើស​បុគ្គលិក​ជិត ១០០០​នាក់​
19, Feb 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្សារ​ទំនើប Aeon Mall និង​ក្រុមហ៊ុន​ធំៗ ៥​ទៀត ប្រកាស​ជ្រើសរើស​បុគ្គលិក​សរុប​ជិត ១០០០​នាក់​។ នេះ​ជាការ​ជ្រើសរើស​បុគ្គលិក​របស់​ផ្នែក​ឯកជន ដែលមាន​ការសម្របសម្រួល​ពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)  នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​



​ការជ្រើសរើស​បុគ្គលិក​នេះ នឹងធ្វើ​ឡើង នៅក្នុង​វេទិកា​ការងារ នៅ​ថ្ងៃទី​២២​ខែកុម្ភៈ សប្ដាហ៍​នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​និង​៣០​នា​ទីង​ល្ងាច នា​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ បេក្ខជន ត្រូវ​រៀបចំ​ប្រវត្តិរូប​សង្ខេប និង​ត្រៀមខ្លួន​សម្រាប់​សម្ភាស​កា​រងារ​នៅក្នុង​វេទិកា​នោះ​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រាន់តែ​ផ្សារ​ទំនើប Aeon ដែល​គ្រោង​បើក​ផ្សារ​ទំនើប​ទី​២ របស់ខ្លួន ត្រូវការ​រើស​បុគ្គលិក​ជាង ៤០០​នាក់​។ ក្រុមហ៊ុន​ធំៗ​៥​ទៀត មានដូចជា ផ្សារ​ទំនើប Makro ក្រុមហ៊ុន Park Café, Online, GFG Investment និង​ក្រុមហ៊ុន គង់​នួន​គ្រុប រួមទាំង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ត្រូវការ​បុគ្គលិក​សរុប​ជិត ១០០០​នាក់​។​

​គួរ​បញ្ជាក់ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ រៀបចំ​វេទិកា​ការងារ​នេះ ជា​រៀងរាល់​សប្ដាហ៍​ទី​៤​នៃ​ខែ​នីមួយៗ ដើម្បី​ផ្គូផ្គង​អ្នកស្វែងរក​ការងារ និង​ក្រុមហ៊ុន​ដែលមាន​តម្រូវការ​បុគ្គលិក តាម​ផ្នែក តាម​ជំនាញ​ផ្សេងៗ​៕



Tag:
 ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com