អត្ថបទពាណិជ្ជកម្ម
វគ្គចុងសប្ដាហ៍លើសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT
× ភ្នំពេញ៖ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ គឺជាផ្នែកមួយសំខាន់ដែលមិនអាចខ្វះបាននៅគ្រប់ក្រុមហ៊ុន ឬស្ថាប័ននានា ពីព្រោះថា បុគ្គលិកផ្នែកនេះ គឺជាអ្នកដែលគ្រប់គ្រងសាច់ប្រាក់ ចំណូលនិងចំណាយ វាយតម្លៃលទ្ធផលអាជីវកម្ម បង់ពន្ធ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុន។
ការសិក្សាទៅលើវគ្គនេះ លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រមួយ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិពីសមាគមគណនេយ្យករACCA។ លោកអ្នកនឹងក្លាយជាអ្នកបច្ចេកទេសជំនាញគណនេយ្យ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យគួបផ្សំនឹងបទពិសោធន៍ការងារ ដែលតម្រូវដោយសមាគមគណនេយ្យករACCA។
ចាប់ផ្ដើមជាមួយការអភិវឌ្ឍន៍ជំនាញរបស់ខ្លួន នៅក្នុងកម្រិតមូលដ្ឋានទៅលើមុខវិជ្ជា ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នេះ ដោយមានវគ្គសិក្សាទៅលើ កំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (FA1)។ រីឯជំនាញដែលទទួលបានក្រោយចប់វគ្គនេះ គឺការរក្សាបញ្ជីសាច់ប្រាក់ ការរៀបចំ ការកែតម្រូវធនាគារ ការកត់ត្រាការលក់ និងការទិញជាដើម។
វគ្គសិក្សាទៅលើ ការគ្រប់គ្រងពត៌មាន (MA1) នឹងបង្រៀនពីបច្ចេកទេសមូលដ្ឋាននៃការកំណត់ថ្លៃដើម ដោយលោកអ្នកនឹងទទួលបាននូវជំនាញគណនេយ្យសម្រាប់វត្ថុធាតុដើម គណនេយ្យសម្រាប់ថ្លៃដើមពលកម្ម និងផលិតផល និងការបង្ហាញពត៌មាននៅក្នុងសៀវភៅបញ្ជី។ ក្រៅពីនេះក៏មានការសិក្សាទៅលើ ការរក្សាទុកនូវកំណត់ត្រាហិរញ្ញវត្ថុ(FA2) ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណាយថ្លៃដើម (MA2) គណនេយ្យហិរញ្ញវត្ថុ (FFA) គណនេយ្យគ្រប់គ្រង (FMA) គោលការណ៍នៃការគ្រប់គ្រង (FAB) មូលដ្ឋានគ្រឹះនៃសវនកម្ម (FAU) និងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (FFM)។
កម្មវិធីសិក្សានេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS និងបញ្ហាផ្សេងៗក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យ។ ថ្នាក់ក្រៅម៉ោងទៅលើជំនាញគណនេយ្យនេះ លោកអ្នកអាចសិក្សាត្រឹមតែ ៣ ម៉ោង ក្នុងមួយសប្ដាហ៍ រហូតដល់បញ្ចប់វគ្គនៃមុខវិជ្ជានីមួយៗ ជាមួយនឹងសាស្ត្រាចារ្យរបស់វិទ្យាស្ថាន CamEd Business School ដែលជាអ្នកដែលមានជំនាញឯកទេសខ្ពស់ ហើយក៍ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។
ពួកយើងបានបណ្ដុះបណ្ដាលអ្នកជំនាញមកពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេនៅប្រទេសកម្ពុជាជាច្រើន។
លោកអ្នកអាចដាក់ពាក្យសិក្សាថ្នាក់សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) តាមរយៈគេហទំព័រ www.cam-ed.com។ ចាប់ទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីពេលនេះរហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរពត៌មានទីតាំងផ្ទាល់នៅអគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com