កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ អត្តពលិកទាំងអស់ បាន Galaxy Note 8 ម្នាក់១គ្រឿង
× ទូរសព្ទ Galaxy Note 8 ចំនួន ៤ពាន់គ្រឿងត្រូវបានចែកជូនអត្តពលិក និងអ្នកពាក់ព័ន្ធទាំងអស់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលធ្វើឡើងក្នុងក្រុងព្យុងឆាង (PyeongChang 2018 Winter Games) ប្រទេសកូរ៉េខាងត្បូង។
ក្រុមអត្តពលិក រួមទាំងមន្ត្រី និងបុគ្គលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកឆ្នាំ២០១៨នេះ ទទួលបានទូរសព្ទ Galaxy Note 8 ម្នាក់មួយគ្រឿងពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេនៅកូរ៉េខាងត្បូង។
ទូរសព្ទ Galaxy Note 8 ទាំង៤ពាន់គ្រឿងនោះមានផ្ទៃខាងក្រោយពណ៌ស (តំណាងឲ្យរដូវរងា) ហើយមានរូបរង្វង់កងប្រាំតំណាងឲ្យអូឡាំពិកពណ៌មាស ព្រមទាំងភ្ជាប់ជាមួយផ្ទាំងអក្សរ PyeongChang 2018 រួចស្រេច។ ទូរសព្ទទាំងនោះ មិនត្រូវបានដាក់លក់នៅលើទីផ្សារនោះទេ គឺសម្រាប់ចែកជូនតែក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៣នេះប៉ុណ្ណោះ។
កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងក្រុងរីយ៉ូ (Rio Games 2016) ប្រទេសប្រេស៊ីល ក្រុមហ៊ុន Samsung ក៏ធ្លាប់បានចែកទូរសព្ទម៉ាក S7 Edge ដល់អត្តលិកដែលចូលរួមទាំងអស់ម្នាក់១គ្រឿងផងដែរ៕
Tag:
កីឡាអូឡាំងពិក
Galaxy Note 8
© រក្សាសិទ្ធិដោយ thmeythmey.com