អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia បាន​នាំចូល​ម៉ាស៊ីន​សម្អាត​ម៉ាក​ដ៏​ល្បី​ពី​ប្រទេស​អាឡឺម៉ង់​មក​ទីផ្សារ​កម្ពុជា​
20, Feb 2018 , 11:31 am        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បើក​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ការ​នាំចូល​ម៉ាស៊ីន​សម្អាត​ម៉ាក Hako, PowerBoss, និង Minuteman មកកាន់​ប្រទេស​កម្ពុជា កាលពី​ថ្មីៗ​កន្លងទៅនេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។​



​បើតាម​ប្រសា​ស៍រប​ស់លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​សម្អាត​ម៉ាក Hako PowerBoss និង Minuteman គឺជា​ម៉ាក​ផលិតផល​ដ៏​ល្បីល្បាញ​ពី​ប្រទេស​អាឡឺម៉ង់ ដែល​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​សម្អាត​បាន​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ យ៉ាង​មាន​ប្រសិទ្ធិភាព និង​មិនមាន​សម្លេង​រំខាន​។ លោក​ក៏បាន​បន្ថែម​ផងដែរ​ថា ម៉ាស៊ីន​សម្អាត​ទាំងនេះ គឺជា      បច្ចេកវិទ្យា​ចុងក្រោយ​គេ​បង្អស់​របស់​ប្រទេស​អាឡឺម៉ង់ ដែល​ជួយ​សម្រួល​ការងារ​ច្រើន​ក្នុងការ​សម្អាត​តាមផ្លូវ​សាធារណៈ រោងចក្រ​សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និង​សាលារៀន​ជាដើម​។ ម៉ាស៊ីន​នេះ មាន​ច្រើន​ប្រភេទ​ដូចជា​៖ ម៉ាស៊ីន​បោសសម្អាត ម៉ាស៊ីន​បូម​ធូលី និង​ម៉ាស៊ីន​ខាត់​ការ៉ូ ហើយ​យើង​ជ្រើស​យក​ម៉ាស៊ីន​រុញ​ពីក្រោយ ឬក៏​ម៉ាស៊ីន​ជិះ​ពីលើ​ក៏បាន​។ ជាក់ស្ដែង​ដូចជា​នៅ​ទីក្រុង​ហាណូយ ម៉ាស៊ីន​បោសសម្អាត City Master ត្រូវបាន​គេ​ប្រើ​ជាច្រើន​រយ​គ្រឿង​សម្រាប់​បោសសម្អាត​តាមផ្លូវ​សាធារណៈ ហើយ ម៉ាស៊ីន PowerBoss គេ​និយម​ប្រើ​នៅតាម​រោង​សហគ្រាស​ធំ​។​



​គួរ​បញ្ចា​ក់ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ម៉ាក​ផលិតផល និង​សេវាកម្ម​ល្បីៗ​ជាច្រើន​ដែលមាន​ដូចជា​៖
-​    ​ផ្នែក​រថយន្ដ​: Ford, Jaguar Land Rover និង Range Rover
-​    ​ផ្នែក​កសិកម្ម​: John Deere (Tractor & Harvester)
-​    ​ផ្នែក​គ្រឿងចក្រ​ធុន​ធ្ងន់​: JCB, FUSO, & Fire Truck
-​    ​ផ្នែក​ឃ្លាំងទំនិញ​/​លើកដាក់​ទំនិញ​: TCM Forklift, ធ្នើរ​ដាក់​ទំនិញ Starke, ឧបករណ៍​លើក​ទៅ​ទី​ខ្ពស់ JLG, MS Pallet
-​    ​ផ្នែក​សេវាកម្ម​ជួល​រថយន្ដ​: AVIS
-​    ​ផ្នែក​ចំណីអាហារ​: The Pizza Company, Dairy Queen, Swensen, Krispy Kreme, & BAR B Q Plaza
-​    ​ផ្នែក​សេវាកម្ម​ហិរញ្ញប្បទាន​: BSP Finance Cambodia ជាដើម​៕





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com