ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើបែបនេះ កូននឹងចូលចិត្តញ៉ាំបាយជាទីបំផុត
× ប្រសិនជាអ្នកចង់ឲ្យកូនអ្នកប្រែជាចង់ញ៉ាំបាយច្រើន អ្នកអាចធ្វើតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូនបាន៥ទៅ៦ខែ អ្នកអាចឲ្យកូនសាកល្បងញ៉ាំអាហារដែលគេអាចពិសារបាន ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យកូនអាចចូលចិត្តញ៉ាំអាហារ។
2. អ្នកគួរតែផ្តាស់ប្តូរអាហារ និងទម្រង់នៃអាហារឲ្យបានច្រើន ហើយប្លែក ទើបកូនមានអារម្មណ៍ក្នុងការញ៉ាំបាយ។
3. អ្នកគួរតែឲ្យកូនបរិភោគអាហារដែលគេចូលចិត្ត ទើបកូនមិនរករឿងក្នុងពេលញ៉ាំបាយ។
4. អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយអង្គុយពិសារបាយឲ្យគេមើល ទើបគេយកតម្រាប់តាមអ្នក ញ៉ាំបាយតាមសម្រួល។
5. អ្នកគួរតែឲ្យកូនទម្លាប់ញ៉ាំបាយក្នុងពេលវេលាដែលត្រូវ ទើបកូនដឹងថាពេលណាគេគួរតែញ៉ាំបាយ។ ដូចនេះ កូននឹងមានទម្លាប់ល្អក្នុងការញ៉ាំបាយ៣ពេលជាមិនខានឡើយ។
6. អ្នកគួរតែឲ្យកូនអង្គុយញ៉ាំបាយជាមួយកូនក្មេងដែលមានអាយុប៉ុនគេ ទើបកូនមានអារម្មណ៍ក្នុងការញ៉ាំបាយ។
7. អ្នកគួរតែអង្គុយញ៉ាំបាយជាមួយគ្នា ដោយបង្កើតបរិយាកាសសប្បាយរីករាយ ទើបកូនចូលចិត្តញ៉ាំបាយជាមួយអ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com