អត្ថបទពាណិជ្ជកម្ម
រកឃើញ​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​មួយថ្ងៃ​
20, Feb 2018 , 2:34 pm        
រូបភាព
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំ​ក្រុង​ប៉ោយប៉ែត ដែលជា​មណ្ឌល​ទី​៥​នោះ បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ ដោយបាន​ទៅលើ​ក្រុម Family FC (A) ក្រោយ​យកឈ្នះ​លើ​ក្រុម Poipet Empire FC (A) ក្នុង​លទ្ធផល ៦-៣​។​

​មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Family FC( A) បាន​យកឈ្នះ​លើ​ក្រុម Samrong City ដោយ​លទ្ធផល ៦-០​។ ចំណែកឯ​ក្រុម Poipet Empire បាន​យកឈ្នះ​លើ​ក្រុម Family FC(B) ក្នុង​លទ្ធផល ៤-១​។ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ គឺ Samrong City ត្រូវ​ប្រកួត​ជាមួយ​ក្រុម Family FC(B) ដើម្បី​ស្វែងរក លេខ​៣ និង លេខ​៤​។ ជា​លទ្ធផល ក្រុម Family FC(B) ដណ្តើមបាន​លេខ​៣ ក្រោយ​ឈ្នះ Samrong City ៤ ទល់​និង ២​។​



​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​ប៉ោយប៉ែត Family FC( A) ទទួលបាន​ប្រាក់រង្វាន់ ១ ០០០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស​។​
​ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម Poipet Empire FC (A) ប្រាក់រង្វាន់ ៧០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស​។​
​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Family FC(B) ទទួល​ប្រាក់រង្វាន់ ៣៥០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥ កេស​។​
​ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ Samrong City ទទួល​ប្រាក់រង្វាន់ ១៥០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥​កេស ផងដែរ​។​

​ដោយឡែក សម្រាប់​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ដែលជា​មណ្ឌល​ទី​៥​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ​៣​ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១០ និង​ទី​១១ ខែមីនា ២០១៨ ខាងមុខនេះ​។ តែ​អ្វីដែល​គួ​ឲ្យ​គត់​សម្គាល់​គឺ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​ពេញ​១​ថ្ងៃនេះ​ប្រកបដោយ​ភាព​រីករាយ និង Fair Play ព្រោះ​ការប្រកួត​របស់​ក្រុម​ទាំង​៥០​នៅ​មណ្ឌល​នេះ មិនមាន​ការពិន័យ​កាត​លឿង ឬ​ក្រហម​ពី​អាជ្ញាកណ្តាល​នោះទេ​។​











​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ ប្រចាំ​មណ្ឌល​ប៉ោយប៉ែត សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com