កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង​គ្រោង​បបួល​កូរ៉េខាងត្បូង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​រដូវរងា​ឆ្នាំ​២០២១
20, Feb 2018 , 8:39 pm        
រូបភាព
​កូរ៉េខាងជើង​គ្រោង​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ី​រដូវរងា (Asian Winter Games) ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​



​លោក Chang Ung តំណាង​របស់​កូរ៉េខាងជើង​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​និយាយ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​នេះ​ថា កូរ៉េខាងជើង​កំពុង​ពិ​រណា​យក​រមណីយដ្ឋាន​ជិះ​ស្គី​ដ៏​ធំ​មួយ​របស់ខ្លួន​ឈ្មោះថា Masikryong Ski Resort ដើម្បី​ជាទី​សម្រាប់​ការប្រកួត​កីឡា​នេះ​។​

​មន្ត្រី​របស់​កូរ៉េខាងជើង​ខាងលើ​លើកឡើង​ដូច្នេះ​នៅក្រោយពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អភិបាលខេត្ត​កូរ៉េខាងត្បូង​បាន​ពិភាក្សាគ្នា​ក្នុង​ខេត្ត Gangwon ជាទី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា (Pyeongchang 2018) ប្រទេស​កូរ៉េខាងត្បូង​អំពី​ការដាក់សំណើរ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​រដូវរងា​ឆ្នាំ​២០២១​ខាងមុខ​នេះដែរ​។​

​ប្រសិនបើ​កូរ៉េ​ទាំងពីរ​ពិតជា​អាច​ដេញថ្លៃ​រួមគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​មែន​នោះ​គឺជា​រឿង​ល្អ​បំផុត​លើ​បញ្ហានយោបាយ​បច្ចុប្បន្ន ខណៈ​លទ្ធផល​វិជ្ជមាន​ជាច្រើន​រវាង​ប្រទេស​ជាប់​របង​គ្នា​នេះ​កំពុង​ដើរទៅ​មុខ​យ៉ាង​ល្អ​ក្រោយ​ជំនួប​ចរចា​កន្លងមក​។​

​មួយវិញទៀត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨​ដែល​ក្រុង​ព្យុង​ឆាង​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ខាង​ភាគី​កូរ៉េខាងត្បូង​បាន​ព្យាយាម​ទាញ​កូរ៉េខាងជើង​ឲ្យ​មក​ចូលរួម​ប្រកួតប្រជែង​ជាពិសេស​បំផុត​ជាមួយនឹង​ការ​ចំណា​ថវិការ​ជាច្រើន​ផងដែរ​៕


Tag:
 ​កីឡា​អាស៊ី​រដូវរងា​២០២១
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com