កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ កាណាដា បារាំង អាល្លឺម៉ង់ និងម្ចាស់ផ្ទះ កើនមេដាយមាស ក្រុមកីឡាការិនីកូរ៉េខាងត្បូងឈ្នះមេដាយមាសលើវិញ្ញាសាបណ្តាក់៣០០០ម៉ែត្រ កីឡា Short Track Speed Skating។ រូបថត Getty Image
× នៅថ្ងៃទី២០ ខែកុម្ភៈ ដែលត្រូវជាថ្ងៃទី១២ នៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង (Pyeongchang 2018) ប្រទេសកូរ៉េខាងត្បូង ព្រឹត្តិការណ៍ចំនួន៥វិញ្ញាសាបានឈានដល់ការទទួលបានមេដាយ ដែលក្នុងនោះ កាណាដា រកបានមេដាយមាស២ បារាំង អាល្លឺម៉ង់ រួមទាំងម្ចាស់ផ្ទះ រកបានមាសម្នាក់១បន្ថែមទៀត។
អាល្លឺម៉ង់ កើនមេដាយមាស១១ស្មើន័រវេស ប៉ុន្តែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយសារតែចំនួនមេដាយប្រាក់ និងសំរឹទ្ធតិចជាង។ ការរកបានមេដាយមាស២បន្ថែមទៀត ធ្វើឲ្យកាដាណា រក្សាចំនួនថ្នាក់លេខ៣ នាំមុខហូឡង់។ បារាំងឡើងមេដាយមាស៥ស្មើអាមេរិក រីឯម្ចាស់ផ្ទះកូរ៉េខាងត្បូងប្រដេញតាមស៊ុយអែត និងអូទ្រីស។
សូមមើលតារាងចំណាត់ថ្នាក់ និងមេដាយដូចខាងក្រោម [គិតត្រឹមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ]
© រក្សាសិទ្ធិដោយ thmeythmey.com