ជាតិ
សម្ដេច ហ៊ុន សែន ព្រមានវេជ្ជបណ្ឌិតមន្ទីរពេទ្យគន្ធរបុប្ផាម្នាក់ ដែលបង្កើតព័ត៌មានមិនពិត
× ភ្នំពេញ៖ ពីពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃ២១ កុម្ភៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការងារនៅក្នុងមន្ទីពេទ្យគន្ធរបុប្ផា ទាក់ទងនឹងការបង្កើតពាក្យចចាមអារ៉ាមថា កូនស្រីសម្ដេច គឺលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធរបុប្ផា នាពេលខាងមុខ។ សម្ដេច ហ៊ុន សែន ចាត់ទុកការលើកឡើងរបស់វេជ្ជបណ្ឌិតរូបនោះ ជាព័ត៌មានមិនពិត ។ សម្ដេច បដិសេធដូច្នេះថា៖«កូនស្រីខ្ញុំគ្មានជំនាញពេទ្យឯណាទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធរបុប្ផានោះទេ»។
សូមស្ដាប់សំឡេង៖
បន្ថែមពីនេះនាយករដ្ឋមន្ត្រី ក៏បានព្រមានដោយប្រយោលពីការអនុវត្តច្បាប់ ទៅលើបុគ្គលណា ដែលនិយាយប៉ះពាល់ត្រកូល«ហ៊ុន» ផងដែរ។បើតាមសម្ដេច ហ៊ុន សែន កូនស្រីខ្លួនលោកស្រី ហ៊ុន ម៉ាណា តែងតែផ្ដល់ថវិកា១លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធរបុប្ផា ។
ប្រតិកម្មប្រមុខរដ្ឋាភិបាល ឆ្លើយតបនឹងវេជ្ជបណ្ឌិតខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានពី«បុគ្គលម្នាក់ឈ្មោះ សីហា» ដែលត្រូវបានមនុស្សទូទៅស្គាល់ថា ជាអ្នកជំនាញលបស្ដាប់សំឡេងតាមខ្សែទូរសព្ទឯកជន និយាយឆ្លងឆ្លើយគ្នា៕
Tag:
ហ៊ុន សែន
មន្ទីរពេទ្យគន្ធរបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com