កីឡាជាតិ
ជាតិ
កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ ឈ្នះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ក្នុង World Lethwei Championship
21, Feb 2018 , 12:01 pm        
រូបភាព
កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ អបអរក្រោយ​ឈ្នះកីឡាការិនី​​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា
កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ អបអរក្រោយ​ឈ្នះកីឡាការិនី​​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា
ដោយ: ថ្មីៗ
​កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ បាន​យកឈ្នះ​កីឡាការិនី​មី​យ៉ាន់​ម៉ា Shwe Sin Min ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​អម​ព្រឹត្តិការណ៍​ជើងឯក World Lethwei  Championship នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ចុង​សប្តាហ៍​កន្លងមក​។​



​នៅ ស្រី​ពៅ បាន​ក្លាយជា​កីឡាការិនី​ដំបូង​របស់​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ​ក្នុង ព្រឹត្តិការណ៍​ប្រដាល់​តាម​ក្បួនច្បាប់​មី​យ៉ាន់​ម៉ា ដែល​រៀបចំ​ដោយ​សមាគម World Lethwei Championship (WLC) នៅ​មី​យ៉ាន់​ម៉ា តាមរយៈ​ការយក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ Shwe Sin Min​។​



​ជំនួប​រវាង ស្រី​ពៅ និង Sin Min ស្ថិតនៅក្នុង​ការប្រកួត​អម​ជំនួប​ដណ្តើម​ខ្សែក្រវាត់ រវាង​កីឡា​ករមី​យ៉ាន់​ម៉ា Too Too និង​កីឡាករ​អ៊ុយ​ក្រែ​ន Vasyl Sorokin​។ ជា​លទ្ធផល កីឡាករ​ម្ចាស់ផ្ទះ​រក្សាបាន​ជើងឯក Middleweight World Lethwei Championship របស់ខ្លួន ក្រោម​ការសម្រេច​ក្តី​ជា​ឯកច្ឆន្ទ​។​



​រីឯ​ជំនួប​ផ្សេងទៀត Lethee Moe ឈ្នះ Thway Thi Maung នៅ​ទឹក​ទី​៤  Saw Darwait បំបាក់ Pat Kyaw Lin Naing នៅ​ទឹក​ទី​១ Ba Htoo Maung ចាញ់ Kyaw Zin Latt នៅ​ទឹក​ទី​៣ ខណៈ Chit Maung Maung និង Saw Ba Oo ទទួលជោគជ័យ​ដោយ​ពិន្ទុ​រៀងៗ​ខ្លួន​លើ Sithu និង Tha Pyay Nyo៕



ប្រភពរូបថត៖ Gerald Ng (CEO, World Lethwei Championship)

Tag:
 ​គុន​ខ្មែរ​
  នៅ ស្រី​ពៅ​
  Lethwei World Championship
© រក្សាសិទ្ធិដោយ thmeythmey.com