ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សហាត់ប្រាណគួរតែមានចង្វាក់បេះដូងដូចម្តេចទៅ?
× គ្រូពេទ្យអាចនឹងជួយកំណត់បានថា តើចង្វាក់បេះដូងប៉ុន្មានដែលល្អបំផុតសម្រាប់អ្នក ជាពិសេសអ្នកហាត់ប្រាណតែម្តងដើម្បីអាចដឹងថា វាជារឿងមួយត្រឹមត្រូវចំពោះសុខភាព ហើយវាក៏ផ្អែកទៅលើតាមអាយុរបស់មនុស្សម្នាក់ៗថែមទៀតដែរ។
ការហាត់ប្រាណពីកម្រិតមធ្យមទៅខ្លាំងក្លាគួរតែតិចជាងមធ្យមភាគខាងក្រោមនេះបន្តិច។ ខាងក្រោមនេះគឺជាមធ្យមភាគចង្វាក់បេះដូងមនុស្សយើងដែលគិតថាជារឿងធម្មតាសម្រាប់អ្នកដែលហាត់ប្រាណ ហើយក៏គិតទៅតាមអាយុរបស់មនុស្សម្នាក់ៗដែរ៖
• អាយុ ២៥ឆ្នាំពី ១០០ទៅ ១៧០ដងក្នុងមួយនាទី
• អាយុ ៣០ឆ្នាំពី ៩៥ទៅ ១៦២ដងក្នុងមួយនាទី
• អាយុ ៣៥ឆ្នាំពី ៩៣ទៅ ១៥៧ដងក្នុងមួយនាទី
• អាយុ ៤០ឆ្នាំពី ៩០ទៅ ១៥៣ដងក្នុងមួយនាទី
• អាយុ៤៥ឆ្នាំពី ៨៨ទៅ ១៥៩ដងក្នុងមួយនាទី
• អាយុ៥០ឆ្នាំពី ៨៥ទៅ ១៤៥ដងក្នុងមួយនាទី
• អាយុ៥៥ឆ្នាំពី ៨៣ទៅ ១៤០ដងក្នុងមួយនាទី
• អាយុ៦០ឆ្នាំពី ៨០ទៅ ១៣៦ដងក្នុងមួយនាទី
• អាយុ៦៥ឆ្នាំពី ៧៨ទៅ ១៣២ដងក្នុងមួយនាទី
• អាយុ៧០ឆ្នាំឡើងទៅ ពី ៧៥ទៅ ១២៨ដងក្នុងមួយនាទី
ចូរចាំថា ការប្រើថ្នាំដែលបញ្ចុះសម្ពាធឈាមអាចធ្វើឲ្យចង្វាក់បេះដូងឡើងខ្ពស់បំផុតដែរ។ បើសិនជាអ្នកកំពុងតែប្រើថ្នាំព្យាបាលជំងឺបេះដូង យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យផងថា តើអ្នកគួរតែប្រើវិធីហាត់ប្រាណបែបណាដែលត្រឹមត្រូវ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com