អ្វីដែលធ្វើឲ្យអ្នកក្រុងប៉ោយប៉ែតកាន់តែរំភើបនោះគឺ ការប្រគំតន្ត្រីយក្ស Tiger Street Football Festival 2018 ជាមួយឆាកតន្ត្រីពោរពេញទៅដោយគំនិតច្នៃប្រឌិតបែបកុងតឺន័រ ផ្ទាំង LED និងភ្លើងព៌ណដ៏ស្រស់ស្អាត បានទាក់ទាញទស្សនិកជនឲ្យមកទស្សនាយ៉ាងច្រើនកុះករ ពេញទីលានផ្សារាត្រីជិតសណ្ឋាគារផ្កាយ៥ក្រុងប៉ោយប៉ែត។
មិនតែប៉ុណ្ណោះ ភាពពុះកញ្ជ្រោលនៃការគាំទ្ររបស់បងប្អូនក្រោយការបង្ហាញវត្តមានរបស់តារាចម្រៀងជួរមុខល្បីៗដូចជា កញ្ញា ឳក សុគន្ធកញ្ញា លោក Zono លោក ណុប បាយ៉ារឹទ្ធ លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា។ លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2018។
សូមជម្រាបថា បទពិសោធន៍ដ៏អស្ចារ្យនៃការប្រកួតបាល់ទាត់ និងការប្រគំតន្រី្ត Tiger Street Football Festival 2018 នេះនឹងបន្តដំណើរទៅចែកជូនបងប្អូនដែលរស់នៅទឹកដីខេត្តកំពង់ចាម នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ខាងមុខនេះ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018 សូមពិសាដោយការទទួលខុសត្រូវ