អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ប្រារព្ធ​កម្មវិធី “​ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​ឆ្នើម​ប្រចាំឆ្នាំ​” ចំពេល​ខួប ៥​ឆ្នាំ​របស់ខ្លួន​
21, Feb 2018 , 4:01 pm        
រូបភាព
​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ឈានមុខ​គេ​ក្នុងប្រទេស បាន​ប្រារព្ធ​កម្មវិធី​មួយ​ឈ្មោះថា «​ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​ឆ្នើម​ប្រចាំឆ្នាំ​» ឬ “Star of the year” នៅ​ចំពេល​ខួប ៥​ឆ្នាំ​របស់ខ្លួន ដើម្បី​អបអរ​ចំពោះ​ស្នាដៃ​នៃ​ការរួមចំណែក ពី​បណ្ដាញ ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត ក៏ដូចជា ទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ពួកគាត់​ដល់​សហគមន៍ និង​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។​

​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ត្រូវបាន​ស្វាគមន៍​ជាខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ  រាប់​ពី​អតិថិជន​ដែល​ទើប​ចាប់ផ្តើម​ជីវិត​ការងារ ហើយ​កំពុង​ស្វែងរក​ការការពារ​ប្រាក់ចំណូល  ឪពុកម្តាយ​ដែល​ចង់​ធានា​ពី​ការអប់រំ​របស់​បុត្រ​ធីតា និង​អ្នក​ដែល​ស្វែងរក​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ជាដើម​។​



​អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា លោក David Nutman បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន បាន​វិនិយោគ​ធនធាន​ជាច្រើន​ទៅលើ​ការបណ្ដុះបណ្ដាល​អ្នក​ដែលមាន​ទេពកោសល្យ និង​ពង្រឹង សេវាកម្ម​របស់​យើង ដើម្បី​ធានាថា យើង​អាច​ផ្តល់​សេវា និង​ដំណោះស្រាយ ក៏ដូចជា​ផ​លិ​ផល​ត្រឹមត្រូវ សម្រាប់តែ​អតិថិជន​របស់​យើង​ផង និង​សម្រាប់​សហគមន៍​ទាំងមូល​ផង​។ ភាពជោគជ័យ​របស់​ក្រុមហ៊ុន កើតឡើង​ដោយ​ការប្តេជ្ញាចិត្ត  កិច្ចខិតខំ​ប្រឹងប្រែង  និង​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​ក្រុមការងារ​ទីប្រឹក្សា​ធានារ៉ាប់រង​ឆ្នើមៗ​របស់​យើង​នៅ​កម្ពុជា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ការប្ដេជ្ញាចិត្ត​របស់​ក្រុមការងារ ក្នុងការ​បម្រើ​អតិថិជន និង​ជួយ​បំពេញ​សេចក្តីត្រូវការ​របស់​ពួកគាត់ ក្នុង​គ្រប់​ដំណាក់កាល​នៃ​ជីវិត​រស់នៅ តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល និង​សេវា​ការពារ​ហិរញ្ញវត្ថុ​របស់​យើង​”​។​

​លោក Veejay Madhavan នាយក​ផ្នែក​ចែកចាយ របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​បន្ថែមថា​៖ «​ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត បានសម្រេច​នូវ​លទ្ធផល​គួរឱ្យកត់សម្គាល់​ជាច្រើន​តាមរយៈ​ការព្យាយាម​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ទទួលបាន​ការទុកចិត្ត​ពី​អតិថិជន និង​បង្កើន​កិត្តិនាម​របស់​ក្រុមហ៊ុន ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​មកនេះ​។ ពួកគេ​ក៏​ដើរតួនាទី​សំខាន់ ក្នុង​ការជួយ​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក្លាយជា​ជម្រើស​ដ៏​ល្អ​ជាងគេ និង​ធំជាងគេ​លើ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​ដែរ​។​»



​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ប្តេជ្ញាចិត្ត​ធានា ក្នុង​ការជួយ​ដល់​អតិថិជន​របស់ខ្លួន ដើម្បីឱ្យ​ពួកគេ​អាច​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ និង​អាច​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន តាមរយៈ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត ដូចជា eduCARE ជាដើម ដែលជា​ផលិតផល​ថ្មី​ទើបនឹង​សម្ពោធ​ក្នុង​ឆ្នាំ ២០១៨ ដែល​ធានា​ផ្ដល់នូវ​អត្ថប្រយោជន៍​ចំនួន ៥​។   លើសពីនេះទៅទៀត ក្រុមហ៊ុន និង​ក្រុមការងារ​របស់ខ្លួន បានបង្ហាញ​នូវ​ទឹកចិត្ត​យ៉ាង​មុតមាំ​ជានិច្ច​ក្នុងការ​តបស្នង​ដល់​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ការគាំទ្រ និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ជាច្រើន​ទៀត​។

​អំពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ម​.​ក (​ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា​) បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែ មករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែល​ស្របតាម​តម្រូវការ​អតិថិជន ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណៈជន ព្រូ​ដិ​នស​ល​កម្ពុជា បាន​នឹង​កំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។​



​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ជូន​នូវ​ឱកាស​ក្នុងការ​ការពារ និង​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។​

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com