កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ ន័​រវេ​ស អាល្លឺម៉ង់ កាណាដា បន្ត​ទៅមុខ ខណៈ​ជប៉ុន​ឡើង​ប្រកៀក​ម្ចាស់ផ្ទះ​
22, Feb 2018 , 9:43 am        
រូបភាព
ក្រុមកីឡាការិនីជប៉ុនឈ្នះមេដាយមាស​លើវិញ្ញាសា Women
ក្រុមកីឡាការិនីជប៉ុនឈ្នះមេដាយមាស​លើវិញ្ញាសា Women's Team Pursuit នៃកីឡាស្គឺ Speed Skating។ រូបថត AFP
ដោយ: រួបរួម
​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ព្យុង​ឆាង (Pyeongchang 2018) នៅ​កូរ៉េខាងត្បូង ឈាន​ចូលដល់​គម្រប់​២​អាទិត្យ​ហើយ បើ​គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកុម្ភៈ​នេះ​។ កាលពី​ម្សិលមិញ ន័​រវេ​ស អាល្លឺម៉ង់ កាណាដា អ៊ីតាលី ស៊ុយអែត និង​ជប៉ុន រកបាន​មេដាយមាស​បន្ថែម ហើយ​នៅ​ព្រឹក​នេះ អូទ្រីស បាន​សម្ពោធ​មេដាយ​មុនគេ​។



​ន័​រវេ​ស អាល្លឺម៉ង់ កាណាដា បន្ត​រកបាន​មេដាយមាស​បន្ថែមទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សហរដ្ឋអាមេរិក បានឈ្នះ​មេដាយមាស​ទី​៦​របស់ខ្លួន ដើម្បី​បន្ត​ប្រដេញ​ហូ​ឡង់​។ ស្រប​ពេលដែល​ក្រុម​ពី​អឺរ៉ុប រួមមាន​អ៊ីតាលី ស៊ុយអែត និង​អូទ្រីស បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ជប៉ុន បាន​ក្លាយជា​ក្រុម​អាស៊ី​តែមួយគត់​ដែល​ឈ្នះ​មេដាយមាស កាលពី​ម្សិលមិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បន្ថែមទៀត​នោះ អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី រកបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ បន្ថែមទៀត​ផងដែរ​។​

​សូម​មើល​តារាង​ចំណាត់ថ្នាក់ និង​មេដាយ​ដូចខាងក្រោម [​គិត​ត្រឹម​ពីថ្ងៃ​ទី​៩ ដល់​ព្រឹក​ម៉ោង​៩​ថ្ងៃទី​២២ ខែកុម្ភៈ​៖






Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com