ជាតិ
កម្ពុជាជាប់ចំណាត់ថ្នាក់ពុករលួយខ្ពស់ជាងគេក្នុងអាស៊ាន
× ភ្នំពេញ៖ តាមរយៈការវាយតម្លៃទាក់ទងនឹងអំពើពុករលួយនៅក្នុងប្រទេស១៨០ជុំវិញពិភពលោក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់១៦១ ដែលឈរស្មើសាធារណរដ្ឋកុងហ្គោ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងតាហ្ស៊ីគីស្ថាន។
របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (The Corruption Perceptions Index ) ដែលផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ(Transparency International Cambodia)នៅថ្ងៃទី២២ កុម្ភៈនេះ បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុ២១ សម្រាប់សន្ទស្សន៍អំពើពុករលួយ នៅឆ្នាំ២០១៧ ។ លទ្ធផលនេះ ក៏បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ពុករលួយខ្ពស់ជាងគេ ក្នុងចំណោមប្រទេស ដែលជាសមាជិកអាស៊ាន។
សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយនៃប្រទេសសមាជិកអាស៊ាន៖
១ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៦ (៨៤ពិន្ទុ)
២ ព្រុយណេ ជាប់ចំណាត់ថ្នាក់លេខ ៣២ (៦២ពិន្ទុ)
៣ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៦២ (៤៧ពិន្ទុ)
៤ ថៃ និង ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ ៩៦ ស្ទួន (៣៧ពិន្ទុ)
៥ វៀតណាម ជាប់ចំណាត់ថ្នាក់ ១០៧ (៣៥ពិន្ទុ)
៦ ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ ១១១ (៣៤ពិន្ទុ)
៧ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ ១៣០ (៣០ពិន្ទុ)
៨ ឡាវ ជាប់ចំណាត់ថ្នាក់ ១៣៥ (២៩ពិន្ទុ)
៩ កម្ពុជា ជាប់ចំណាត់ថ្នាក់ ១៦១ (២១ពិន្ទុ)
កម្ពុជា ទទួលបានពិន្ទុ២១ ពីការវាយតម្លៃនេះ ជាប់គ្នា៤ឆ្នាំហើយ ដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ។ នេះបើតាមរបាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ។
Tag:
ពុករលួយ
សន្ទស្សន៍
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com