ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក
× ស្បែករបស់មនុស្សយើងគឺជាសរីរាង្គដែលអាចឆ្លុះបញ្ចាំងអំពីសុខភាពបាន។ ដើម្បីថែរក្សាស្បែកឲ្យបានល្អ អ្នកត្រូវតែមានទម្លាប់ផ្តល់សុខភាពផងដែរ។
ត្រូវមានភាពស្អាតបាត
ចូរលាងសម្អាតមុខពីរដងក្នុងមួយថ្ងៃ ដោយលើកទីមួយនៅពេលព្រឹក និងម្តងទៀតនៅពេលយប់មុនពេលចូលគេង។ ក្រោយពីលាងសម្អាតស្បែករួច ចូរលាបជាមួយនឹងធូណឺ និងក្រែមផ្តល់សំណើម។ ធូណឺជួយកំចាត់ភាពជ្រីវជ្រួញ ប្រេង ភាពគគ្រិច និងគ្រឿងតែងមុខ។ ចូរស្វែងរកផលិតផលក្រែមផ្តល់សំណើមដែលត្រូវនឹងប្រភេទស្បែករបស់អ្នកផង អាចជាក្រែមធ្វើឲ្យស្ងួត ធម្មតា ឬមានប្រេង។
ក្រែមការពារកម្តៅព្រះអាទិត្យ
រយៈពេលយូរទៅៗ ការប៉ះពាល់នឹងកាំរស្មីយូវីពីពន្លឺព្រះអាទិត្យ អាចធ្វើឲ្យមានការប្រែប្រួលកាន់តែច្រើនទៅលើស្បែកបានដូចជា៖
• កន្ទួលៗដោយសារភាពចាស់របស់ស្បែក
• លូតលាស់ដុំសាច់ស្លូត
• ការប្រែពណ៌របស់ស្បែក
• ការលូតលាស់ដុំសាច់ដែលត្រៀមមហារីក ឬមហារីក
• មហារីកស្បែក
• ស្បែកជ្រីវជ្រួញ
ជំងឺមហារីកស្បែកភាគច្រើនកើតចេញពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ចូរកាត់បន្ថយការចេញទៅខាងក្រៅ ជាពិសេសនៅចន្លោះម៉ោង ១០ព្រឹក និងម៉ោង២រសៀល។ ចូរលាបក្រែមការពារកម្តៅព្រះអាទិត្យជានិច្ចដែលមាន SPF ចាប់ពី ៣០ឡើងទៅ។ ចូរស្លៀកពាក់សម្លៀកបំពាក់ដែលអាចគ្របស្បែកបានជិតៗផង។
ជួបអ្នកជំនាញ
គ្មាននរណាម្នាក់មានស្បែកល្អបំផុតនោះទេ។ ស្បែកអ្នកអាចនឹងស្ងួត ឬមានជាតិប្រេងច្រើន។ ឬអ្នកអាចនឹងកើតកន្ទួលរមាស់ និងមុនផងដែរ។ ចូរនិយាយជាមួយអ្នកជំនាញខាងរោគសើស្បែកមិនខ្វល់ថាត្រូវការចាក់ថ្នាំស្ពឹកឬអត់ឡើយបើសិនជាអ្នកមានបញ្ហាស្បែកធ្ងន់ធ្ងរ។
ចូរពិនិត្យខ្លួនឯង
ចូរយកចិត្តទុកដាក់ទៅលើគ្រប់កន្លែងទាំងអស់នៃស្បែករបស់អ្នក ដូច្នេះអ្នកនឹងសម្គាល់ដឹងនូវការប្រែប្រួលទាំងឡាយទៅលើប្រជ្រុញ ឬស្នាមនានាដែលអាចបញ្ជាក់ថាជាជំងឺមហារីកស្បែកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com