ជាតិ
សម្ដេច ហ៊ុន សែន​៖ ត្រកូល​«​ហ៊ុន​» មាន​ល្អ និង​អាក្រក់ ហើយ​អ្នកប្រព្រឹត្ត​អាក្រក់​ត្រូវ​ចូល​គុក​
22, Feb 2018 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា ត្រកូល​«​ហ៊ុន​» មិនអាច​ឲ្យ​អ្នកណា​មើលងាយ ឬ​ចង់​កម្ចាត់​ចោល​នោះទេ ។ តែ​មិនមែន​មានន័យថា សម្ដេច ហ៊ុន សែន ការពារ​សែស្រឡាយ​ត្រកូល​«​ហ៊ុន​»​ទាំងអស់​ឡើយ​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ត្រកូល​«​ហ៊ុន​» មាន​មនុស្ស​ល្អ និង​អាក្រក់ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ សម្ដេច បញ្ជា​ឲ្យ​អនុវត្ត​ដាក់ទោស​តាមច្បាប់​។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​វត្ត​ទឹកថ្លា កាលពី​ថ្ងៃទី​២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​អ្នកធ្វើ​ខុស (​ត្រកូល ហ៊ុន​) យក​វា​ទៅ​អនុវត្ត​តាមច្បាប់​។ អ្នកណា​ប្រើ​ឈ្មោះ​ត្រកូល​«​ហ៊ុន​» យកទៅ​បំពាន​ច្បាប់ គឺ​ត្រូវអនុវត្ត​ច្បាប់​ដូចគ្នា​។ ច្បាប់​គ្មាន​ការលើកលែង​ដល់​ត្រកូល​ណា​ទាំងអស់​»​។​

​សូម​ស្ដាប់​សំឡេង​៖




​កាលពី​ចុងឆ្នាំ​២០១៧ សមត្ថកិច្ច បាន​បង្ក្រាប​សង្វៀន​ជល់​មាន់​២​កន្លែង​ស្ថិតនៅ​ខេត្តកណ្ដាល និង​ខេត្តតាកែវ ដែលមាន​ម្ចាស់​តែមួយ​ឈ្មោះ ថៃ ដា​នី ហៅ ម៉ាប់ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្មួយ​ប្រសារ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ថៃ ដា​នី បានប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ក្រោយពី​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​តាម​ចាប់ខ្លួន​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com