ពីនេះ ពីនោះ
អ្នកនេសាទ​ជនជាតិ​ចាម នៅ​រក្សា​របៀបរបប​នេសាទ​តាម​លក្ខណៈ​ប្រពៃណី ដែល​មិន​ធ្លាប់បាន​ផ្លាស់ប្តូរ​ជាច្រើន​ជំនាន់​មកហើយ​
22, Feb 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
នេះ​ជា​ចំណុចប្រសព្វ​រវាង​ទន្លេមេគង្គ និង​ទន្លេសាប នៅ​ទីក្រុង​ភ្នំពេញ ហើយ​វា​ក៏បាន​បង្ហាញ​ពី​ការរស់នៅ​លាយ​គ្នា រវាង​ភាព​ស៊ីវីល័យ និង​តាមបែប​ប្រពៃណី​ផងដែរ​។ នៅ​ពាក់​កណ្តាលទន្លេ អ្នកនេសាទ​ជនជាតិ​ចាម នៅ​រក្សា​របៀបរបប​នេសាទ​តាម​លក្ខណៈ​ប្រពៃណី ដែល​មិន​ធ្លាប់បាន​ផ្លាស់ប្តូរ​ជាច្រើន​ជំនាន់​មកហើយ​។



ជន​មូស្លីម ជា​ជនជាតិ​ចាម​ទាំងនេះ ពួកគេ​ពុំមាន​ទ្រព្យសម្បត្តិ ឬ​ផ្ទះសម្បែង​ផ្ទាល់ខ្លួន​ឡើយ ដោយ​ពួកគេ​រស់នៅ​លើ​ទូក​ក្នុង​ទន្លេ ដែល​បានផ្តល់​ឲ្យ​ពួកគេ​គ្រប់គ្រាន់ នូវ​ភាពសប្បាយ​រីករាយ​។ ជា​អកុសល ការអភិវឌ្ឍន៍​សម្រាប់​កំណើន​នៃ​វិស័យ​ទេ​សចណ៍ បាន​រុញច្រាន​អ្នកនេសាទ​ជនជាតិ​ចាម​ទាំងនោះ​ចេញពី​តំបន់ ដោយ​គេ​មិន​ចង់​ឲ្យ​ជនជាតិ​ចាម​ទាំងនោះ បន្ត​រស់នៅ​ទីនោះ​បន្តទៀត​។ ថ្វីត្បិតតែ​ពួកគេ​រស់នៅ​លើ​ទូក និង​ក្នុង​ទន្លេ ប៉ុន្តែ ពួកគេ​នៅតែ​ត្រូវការ​ទីធ្លា​នៅលើ​ដីគោក​សម្រាប់​សកម្ម​ភាព​ផ្សេងៗ ដូចជា​ការលេង​កីឡា និង​ការ​ប្រា​រព​ពិធី​តាមបែប​សាសនា​។ បច្ចុប្បន្ននេះ នៅ​សងខាង​មាត់ទន្លេ បានក្លាយ​ទៅជា​ទីធ្លា​លេង​កីឡា និង​ហាត់ប្រាណ​សម្រាប់​ប្រជាជន​នៅក្នុង​ទីក្រុង​។​

This is the confluence point that the great Mekong River and Tonle Sap joins at Phnom Penh, it is also the coexistence of modern lifestyle and the traditional way of life. In the middle of the river, the Cham fishermen still catching fishes in the ancient traditional way, it has never been changed for many generations. This Cham Muslims own no property or home, they live in the boat and river which are just enough to destine them everything sufficiency and contented. Unfortunately, the , the development for booming tourism industry, are chasing the Cham people away as they don’t want them to stay in this area. Although, they stay in the boat and river but they still need the space on land for other activities such as sport and religious. Nowadays, both sides of the river become an exercise spot and public park for the people in the city.


© រក្សាសិទ្ធិដោយ thmeythmey.com