ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុននៅខេត្តព្រះសីហនុ មិនសូវមានជនជាតិចិនចូលរួមឡើយ
22, Feb 2018 ,
9:39 pm
រូបភាព
សកម្មភាពរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរកាលពីពេលកន្លងទៅ
×
ដោយ:
គិតត្រឹមថ្ងៃទី២២ កុម្ភៈ មានអត្តពលិកជាង១ពាន់នាក់មកពីជាង២០ប្រទេស បានចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧ នាថ្ងៃទី១១ ខែមីនា នៅខេត្តព្រះសីហនុ។ ក្នុងចំណោមអត្តពលិកបរទេសជិត២០០នាក់ ជប៉ុនមានចំនួនច្រើនជាង ខណៈអាមេរិកនិងអង់គ្លេសឈរលេខរៀងជាបន្តបន្ទាប់។ ចំនួនអ្នកចូលរួមអាចមានការប្រែប្រួល ព្រោះការចុះឈ្មោះនឹងបន្តរហូតជិតដល់ថ្ងៃប្រកួត។ អត្តពលិកទាំងនេះប្រកួតប្រជែងលើ៣វិញ្ញាសា គឺ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
អត្តពលិកជនជាតិជប៉ុនបានឈរចំណាត់ថ្នាក់លេខ១ក្នុងចំណោមអត្តពលិកបរទេសជិត២០០នាក់ដែលបានចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧នៅខេត្តព្រះសីហនុ ខណៈជនជាតិអាមេរិក និងអង់គ្លេសឈរលេខរៀងជាបន្តបន្ទាប់។ ព្រះសីហនុ ជាខេត្តដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តយ៉ាងខ្លាំងពីបញ្ហាកំណើននៃភ្ញៀវទេសចរណ៍ចិន។ ចុះហេតុអ្វីជប៉ុនឈរលំដាប់លេខ១នៃចំនួនអ្នករត់នៅខេត្តព្រះសីហនុ? នេះជាសំណួរដែលអ្នកសារព័ត៌មានលើកជាចម្ងល់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ចេញជាទស្សនថា កំណើនជនជាតិចិនយ៉ាងគំហុកមកកាន់ខេត្តព្រះសីហនុភាគច្រើនជាអ្នកជំនួញ និងអ្នកលេងល្បែង ខណៈអ្នកទេសចរណ៍មានចំនួនតិចតួចបំផុត។ «តាមពិតកំណើនជនជាតិមកកាន់ខេត្តព្រះសីហនុមានគោលដៅផ្សេងពីជនជាតិដទៃទៀត ពួកគេភាគច្រើនមកលេងល្បែង និងចូលកាស៊ីណូ។ ចំណែកអ្នកមកបែបទេសចរណ៍មានចំនួនតិចណាស់»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
ជាមួយគ្នានេះ លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនយល់ឃើញថា កង្វះប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន អាចជាហេតុនាំឲ្យខ្សត់ចំនួនជនជាតិចិនចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រោះជនជាតិចិនភាគច្រើនមិនសូវចេះនិយាយភាសាអង់គ្លេស។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តព្រះសីហនុ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ កុម្ភៈ អត្តពិកជាង១,២០០នាក់មកពី២៨ប្រទេសបានចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុននេះ។ ក្នុងចំណោមអត្តពលិកទាំងនេះ អត្តពលិកកម្ពុជាមានចំនួនជាង១ពាន់នាក់ និងបរទេសជិត២០០នាក់។
អគ្គលេខាធិការរូបនេះបានបន្តថា ចំនួនអ្នកចូលរួមនេះមានការកើនឡើងតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បញ្ហានេះ អាចបណ្តាលមកពីកង្វះជើងហោះហើរត្រង់ពីក្រៅប្រទេស និងកង្វះមធ្យោបាយតភ្ជាប់ពីបណ្តាខេត្តផ្សេងៗ។ ម្យ៉ាងទៀត ដោយសារខែនេះជារដូវមិនសូវសម្បូរភ្ញៀវទេសចរណ៍។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅនៅថ្ងៃទី១១ មីនា ឆ្នាំ២០១៨ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនេះធ្វើឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងដើម្បីបំផុស និងផ្សព្វផ្សាយពីវិធានការការពារឆ្នេរដ៏ស្រស់នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា និងស្វែងរកមូលនិធិបម្រើឲ្យអំពើមនុស្សធម៌
អត្តពលិកទាំងនេះប្រកួតប្រជែងលើ៣វិញ្ញាសារួមមានរត់ចម្ងាយ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ សម្រាប់ការចុះឈ្មោះរត់២១គីឡូម៉ែត្របរទេស៤៥ដុល្លារ ខណៈកម្ពុជា១៥ដុល្លា រីឯចម្ងាយ១០គីឡូម៉ែត្របរទេស៣៥ដុល្លារ កម្ពុជា១០ដុល្លារ និងចម្ងាយ៣គីឡូម៉ែត្របរទេស២៥ដុល្លារ កម្ពុជា៥ដុល្លារ។ ការចុះឈ្មោះនឹងបិទមុន១ថ្ងៃនៃការប្រកួត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិខេត្តព្រះសីហនុ
វ៉ាត់ ចំរើន
សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម