កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ អាមេរិក​ហក់​ទៅ​លេខ​៤ ខណៈ​ចិន និង​ហុង​គ្រី ឈ្នះ​​មេដាយមាស​ដំបូង​
23, Feb 2018 , 6:30 am        
រូបភាព
កីឡាករ Wu Dajing រកបានមេដាយមាសដំបូងឲ្យចិនលើកីឡា Short Track Speed Skating - វិញ្ញាសា៥០០ម៉ែត្រ។ រូបថត Xinhua
កីឡាករ Wu Dajing រកបានមេដាយមាសដំបូងឲ្យចិនលើកីឡា Short Track Speed Skating - វិញ្ញាសា៥០០ម៉ែត្រ។ រូបថត Xinhua
ដោយ: រួបរួម
ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ព្យុង​ឆាង (Pyeongchang 2018) នៅ​កូរ៉េខាងត្បូង ឈានដល់​ថ្ងៃទី​១៥ ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ ចិន និង​ហុង​គ្រី ទើប​ឈ្នះ​មេដាយមាស​លើកដំបូង​រៀងៗ​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សហរដ្ឋអាមេរិក ឈ្នះ​មេដាយមាស​២​បន្ថែមទៀត ដែល​នាំ​ឲ្យ​ពួកគេ​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់ពី​ន័​រវេ​ស អាល្លឺម៉ង់ និង​កាណាដា​។​

 
​បេឡា​រុស បង្កើនបាន​មេដាយមាស​១​បន្ថែមទៀត ស្វី​ស ស៊ុយអែត អាល្លឺម៉ង់ ហូ​ឡង់ និង​អូទ្រីស ក៏​រកបាន​ម្នាក់​១​បន្ថែមទៀត​ផងដែរ​។ ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង កើន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ ខណៈ​នូ​វែ​ល​សេ​ឡង់ បង្ហាញ​វត្តមាន​ក្នុង​តារាង​មេដាយ​ក្រោយ​បាន​សំរឹទ្ធ​ចំនួន​២ ។​
 
​តារាង​មេដាយ​គិត​ត្រឹម​ថ្ងៃទី​២២ ខែកុម្ភៈ​
 

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com