ជាតិ
គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ម៉ោង​៣​រសៀល​ស្អែក​
24, Feb 2018 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នី​តី​កាល​ទី​៤ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ នៅ​ម៉ោង​៣​រសៀល​ថ្ងៃស្អែក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សរុប​ព្រឹត្តិការណ៍​ទូទៅ ព្រមទាំង​រៀបចំ​ប្រកាស​ផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​នេះ​។



​បើតាម​សេចក្ដីជូនដំណឹង​របស់​គ​.​ជ​.​ប អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ រួមមាន តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង​ពាក់ព័ន្ធ​នានា តំណាង​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​ស្ថានទូត​ជប៉ុន ជំនាញការ នៃ​អង្គការ JICA របស់​ជប៉ុន និង​ជំនាញការ​កូរ៉េ​ប្រចាំ​នៅ គ​.​ជ​.​ប រួមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​៕


Tag:
 បោះឆ្នោត​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com