ពីនេះ ពីនោះ
ទម្លាប់​អាក្រក់​ដែល​មិនល្អ​ចំពោះ​សុខភាព​បេះដូង​
24, Feb 2018 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ


​មិនបាន​ហាត់ប្រាណ​
​តើ​អ្នកមាន​ហាត់ប្រាណ​ដែរ​ទេ​? វា​ពិតជា​រឿង​ល្អ​ណាស់​ដែល​អ្នក​ហាត់ប្រាណ​។ ប៉ុន្តែ​បើសិនជា​អ្នក​អង្គុយ​ជាប់​ពេញ​មួយថ្ងៃ និង​រាល់ថ្ងៃ​ទៀត​នោះ វា​អាចជា​បញ្ហា​បាន​។ អ្នក​ត្រូវតែមាន​ភាព​សកម្ម​ជា​រៀងរាល់ថ្ងៃ​។ បើសិនជា​អ្នក​ត្រូវធ្វើ​ការ​នៅ​ការិយាល័យ ចូរ​ចំណាយពេល​ដើរ​ជា​រៀងរាល់​ម៉ោង​ដើម្បី​ជម្រុញ​ដល់​របត់​ឈាម​រត់​។

​និយាយថា “​ខ្ញុំ​នៅ​ក្មេង​ពេក​”
​កុំ​រងចាំ​ដល់ពេល​ធ្វើការ​ចាំ​ធ្វើ​ឲ្យ​បេះដូង​មាន​សុខ​ភាពល្អ​អី​។ ការហាត់​ប្រាណ ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ដឹង​អំពី​ចំនួន​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម គឺជា​រឿង​ល្អ​មួយ​សម្រាប់​បេះដូង​ត្រូវការ​ហើយ​។

​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន
​សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម គឺជា​រឿង​ធម្មតា​ទេ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តង​រាល់ថ្ងៃ​ប្រហែល​ជាមាន​ប្រយោជន៍​ដល់​បេះដូង​។ ប៉ុន្តែ​បើសិនជា​ញ៉ាំ​ច្រើនជាង​នេះ​វា​នឹងធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។ រឿងនេះ​គឺជា​ការពិត​មួយ​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មែន​នោះ​។

​មិនបាន​ដឹង​អំពី​លទ្ធផល​សុខភាព​
​សំណួរ​អាច​សួរថា តើ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​អ្នកមាន​ប៉ុន្មាន​? សម្ពាធ​ឈាម​ប៉ុន្មាន​? រឿងនេះ​អាចជា​ការប្រឈមមុខ​មួយ​ហើយ​។ វា​អាច​នឹង​ឡើង​ខ្ពស់​ខ្លាំង​ដោយ​មិនដឹង​ខ្លួន​ផង​។ ដូច្នេះ ចូរ​ការពារ​ខ្លួនឯង​ផង​។ ការចាប់ផ្តើម​រឿងនេះ​គួរតែ​ធ្វើ​នៅ​អាយុ ២០​ឆ្នាំទៅ ហើយក៏​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ជា​ទៀងទាត់​ផងដែរ​។

​អត់​មាន​ចង្កេះ

​ខ្លាញ់​ក្បាល​គឺជា​រឿង​អាក្រក់​មួយ​សម្រាប់​សុខភាព​បេះដូង​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​កាត់បន្ថយ​ទំហំ​ចង្កេះ​ផង​បើសិនជា​ចង់​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។ ស្ត្រី​ដែលមាន​រង្វាស់​ចង្កេះ​ធំ​ជាង ៨៩​សង់ទីម៉ែត្រ និង​បុរស​ដែលមាន​រង្វាស់​ចង្កេះ​ធំ​ជាង ១០១.៥​សង់ទីម៉ែត្រ​សុទ្ធតែជា​សញ្ញា​គ្រោះថ្នាក់​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​សម្រក​ទម្ងន់​ខ្លះ​ហើយ​។

​ស្រូប​ផ្សែង​បារី​ពី​គេ​
​ការ​ស្រូប​ផ្សែង​បារី​ពី​នរណាម្នាក់​អាចធ្វើ​ឲ្យ​បេះដូង និង​សរសៃ​ឈាមមាន​ជំងឺ​បាន​។ អ្នក​ត្រូវតែ​ចៀសវាង​រឿងនេះ​ឲ្យ​បាន​ផង​។ បើសិនជា​អ្នកចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​អ្នក​ដែល​ជក់បារី​មែន យក​ល្អ​គួរតែ​កុំ​បន្តទៀត​អី​បើសិនជា​ចង់​ឲ្យ​មាន​សុខភាព​បេះដូង​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com