ជាតិ
ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ មាន​ការិយាល័យ​សរុប ៣៣ នៅ​ទូទាំងប្រទេស​
24, Feb 2018 , 2:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ៣៣ ដែល​ការិយាល័យ​ទាំងនេះ​ត្រូវ​រៀបចំ​នៅ​គ្រប់​រាជធានី​ខេត្ត​ទូទាំងប្រទេស​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) ចំនួន ១១៦៩៥ នាក់​។ ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៣​រសៀល​៕



Tag:
 បោះឆ្នោត​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com