ជាតិ
ប្រធាន គ​.​ជ​.​ប ប្រាប់​មន្ត្រី​តាម​រាជធានី​-​ខេត្ត ឲ្យ​ប្រកាន់​អព្យាក្រឹត ពេល​បោះឆ្នោត​ព្រឹទ្ធសភា
24, Feb 2018 , 5:59 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ​ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
លោក ស៊ិក ប៊ុនហុក ​ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
​​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  (​គ​.​ជ​.​ប​) បាន​ផ្ញើលិខិត​ទៅកាន់​ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​គ្រប់រូប ដើម្បី​ដាស់តឿន ឲ្យ​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹត ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៣​រសៀល  នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​។ ចាប់ពី​ម៉ោង​៣​រសៀល​ទៅ គ​.​ជ​.​ប នឹង​រៀបចំ​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។



​តាមរយៈ​លិខិត លោក ស៊ិ​ក ប៊ុន​ហុក បាន​ប្រាប់​ប្រធាន​ទាំងនោះ ដែល​គ្រប់គ្រង​ការបោះឆ្នោត​តាម​រាជធានី​-​ខេត្ត ថា មិនត្រូវ​ឲ្យ​មាន​សកម្មភាព​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២0១៨ ដែលជា «​ថ្ងៃ​ស​» ឡើយ​។

​មាន​គណបក្ស​៤ គឺ​គណបក្ស​ប្រជាជន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ​។ អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) គឺ​តំណាងរាស្ត្រ​១២៣​នាក់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ១១៥៧២​នាក់​៕



Tag:
 បោះឆ្នោត​ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com