ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជប៉ុនផ្ដល់ជំនួយជាង១លានដុល្លារ សម្រាប់គម្រោងដោះមីន និងសុខភាពម្ដាយទារកនៅកម្ពុជា
24, Feb 2018 ,
5:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាឥតសំណងសរុបចំនួន ១,១៣ លានដុល្លារអាមេរិក សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ២នៅកម្ពុជាគឺ គម្រោងទី១ ការផ្ទេរបច្ចេកទេសមេកានិក ក្នុងការបោសសម្អាតមីន ក្នុងខេត្តកំពង់ធំ និងគម្រោងទី២ ការកែលម្អសុខភាពមាតានិងទារក ក្នុងខេត្តតាកែវ(ឆ្នាំទី២)។
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាជាង ១លានដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាចំនួនពីរ ក្រោមគម្រោងជំនួនឥតសំណង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដែលបានឲ្យដឹងថា ការផ្ដល់ជំនួយឥតសំណងនេះ ត្រូវផ្ដល់ឲ្យទី១ អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) លើគម្រោងផ្ទេរបច្ចេកទេសមេកានិកគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីន ក្នុងខេត្តកំពង់ធំ(ឆ្នាំទី១) ដែលបានទទួលថវិកាចំនួនជាង ៦៧ម៉ឺនដុល្លារ។
តាមរយៈគម្រោងនេះ អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) នឹងធ្វើការអភិវឌ្ឍន៍លើបច្ចេកទេសមេកានិក ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន និងម៉ាស៊ីនដោះគ្រាប់បែកចង្កោមនៅក្នុងតំបន់ដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់បែកចង្កោមនៅលាយឡំគ្នា។ នេះបើតាមការបន្ថែមរបស់សេចក្ដីប្រកាសព័ត៌មាន ដែលបន្តថា អង្គការនេះ នឹងផ្ទេរវិធីសាស្ត្រសម្អាតមីនដែលមានប្រសិទ្ធិភាព និងមានសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ដើម្បីធ្វើឲ្យកម្ពុជាមានសុវត្ថិភាព។
ការផ្ដល់ជំនួយគម្រោងទី២ គឺម្រាប់អង្គការទស្សនៈពិភពលោកជប៉ុន (World Vision Japan) លើគម្រោងលើកកម្ពស់សុខភាពមាតានិងទារក ក្នុងខេត្តតាកែវ (ឆ្នាំទី២) ដែលបានទទួលថវិកាចំនួនជាង ៤៥ម៉ឺនដុល្លារ។ គម្រោង នឹងផ្ដល់នូវការបណ្ដុះបណ្ដាលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំផ្នែកសុខភាពដល់មាតា នៅក្នុងស្រុកប្រតិបត្តិគិរីវង់ និងស្រុកកោះអណ្ដែត។ គម្រោងនេះដែរ មានគោលបំណងដើម្បីលើកកម្ពស់គុណភាព និងការទទួលបាននូវសេវាសុខភាពឲ្យកាន់តែប្រសើរ ទទឹមគ្នានេះ ដើម្បីកាត់បន្ថយអត្រាកុមារដែលខ្វះអាហារូបត្ថម្ភ និងជំងឺនានាដែលឆ្លងតាមរយៈទឹកមិនស្អាតជាដើម។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា គម្រោងទាំងពីរនេះ នឹងជួយឲ្យប្រជាជនកម្ពុជា រួចផុតពីការភ័យខ្លាចដោយសារគ្រាប់មីន កាកសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍បន្ថែមទៀត។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបន្ថែមថា ស្ថានភាពសុខភាពមាតា និងទារកនឹងត្រូវបានកែលម្អ ជាមួយនឹងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុខភាព រួមទាំងការផ្ដល់ប្រព័ន្ធផ្គត់ផ្គត់ទឹកស្អាតប្រកបដោយសុវត្ថិភាព នៅតាមមណ្ឌលសុខភាពនានា។
លោក ស៊ីបាតា មិគីអុ ប្រធានតំណាង JMAS
ក្នុងពិធីនោះដែរ លោក ស៊ីបាតា មិគីអុ ប្រធានតំណាង JMAS បានឲ្យដឹងថា គម្រោងថ្មីនេះ នឹងដាក់ឲ្យប្រតិបត្តិការនូវគ្រឿងចក្របោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា។ តំបន់គោលដៅនៃទីតាំងគម្រោងនឹងធ្វើការបោសសម្អាត នៅស្រុកកំពង់ស្វាយ និងស្រុកកន្ទួត ខេត្តកំពង់ធំ ដែលជាតំបន់មានគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់បែកចង្កោមនៅលាយឡំគ្នា។ នេះបើតាមការបន្ថែមរបស់ប្រធានតំណាង JMAS ដែលបានបញ្ជាក់ថា «តំបន់ទាំងនេះមានស្ថានភាពភូមិសាស្ត្រលំបាកក្នុងការបោសសម្អាតមីន ដូចនេះត្រូវប្រើគ្រឿងចក្រ»។ លោក បន្ថែមថា មានប្រជាជនរងគ្រោះពីតំបន់នោះប្រហែល១០០នាក់ក្នុង១ឆាំ្នៗ។
លោក តាគូយ៉ា ម៉ាត់ស៊ូកា តំណាង World Vision Japan
ក្នុពិធីដដែលនេះ លោក ម៉ាត់ស៊ូអុកា តាគូយ៉ា ប្រធានគម្រោងអង្គការ World Vision Japan បានលើកឡើងថា គម្រោងឆ្នាំទី២ នឹងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មសុខភាពសម្រាប់មាតា និងទារក។
គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមពីឆ្នាំ២០០២ សម្រាប់គាំទ្រដល់សកម្មភាពនៃអង្គការក្រៅរដ្ឋាភិបាលប៉ុន ក្នុងការប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ដែលមានថវិកាសរុបជាង ៣១លានដុល្លារ។ ជំនួយទាំងនេះ សម្រាប់ទ្រទ្រង់គម្រោងចំនួន ១០៥ ដោយផ្ដោតសំខាន់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជំនួយជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម