ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​ក្នុងការ​កំចាត់​មុន និង​ធ្វើ​ឲ្យ​មុខ​ស​
24, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ថ្ងៃនេះ​ទៅ មិត្ត​នារី​ទាំងឡាយ​នឹង​អស់​កង្វល់​ពី​រឿង​កើតមុន និង​ធ្វើ​ឲ្យ​មុខ​ស​ហើយ​។ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​កំចាត់​មុន និង​ធ្វើ​ឲ្យ​មុខ​ស​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដោយ​មួយថ្ងៃ​គួរតែ​ញ៉ាំ​ឲ្យ​បាន​៨​កែវ​។ ស្បែក​ត្រូវការ​ទឹក បើ​គ្មាន​ទឹក​គ្រប់គ្រាន់​ទេ ស្បែក​អ្នកនឹង​ប្រែជា​ស្ងួត ហើយ​ងាយ​កើតមុន​ជាទីបំផុត​។​

2.    អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​បំពង​ខ្លាញ់ និង​ហិ​រទាំង​ឡាយ​។ អាហារ​ទាំងនេះ នឹងធ្វើ​ឲ្យ​មុខ​អ្នក​កើតមុន​កាន់តែច្រើន​ទៅៗ​ជាមិនខាន​ឡើយ​។​

3.    អ្នក​គួរតែ​បរិភោគ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​ច្រើន ដូចជា ៖ ទឹកដោះគោ បន្លែ ផ្លែឈើ​។ អាហារ​ទាំងនេះ នឹង​ជួយ​អ្នក​ទប់ទល់​នឹង​មុន មិន​ឲ្យ​វា​កើត​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com