ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សុខភាព
ស្នាម​ពណ៌​«​ស​»​នៅលើ​ស្បែក​ដែល​អ្នក​គិតថា​ជំងឺ​«​ភ្លឺ​» អាចជា​សញ្ញា​នៃ​ជំងឺ​«​ឃ្លង់​» ឬ​«​ហង់​សិន​»
24, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្នាម​ពណ៌​ស​, ក្រហម​, ខ្មៅ ជា​បន្ទះៗ ឬ​ជា​ដុំ​ពក នៅលើ​ស្បែក ហើយ​លើ​ស្នាម​ទាំងនោះ​មាន​សភាព​ស្ពឹក អាចជា​សញ្ញា​នៃ​ជំងឺឃ្លង់ ឬ​ហង់​សិន​។ លោក អ៊ុន វ៉ាន់​ថន វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺឃ្លង់ ឬ​ហង់​សិន នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង បានបញ្ជាក់​ដូច្នេះ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ thmeythmey.com ។



​បើតាម​លោក​វេជ្ជបណ្ឌិត អ៊ុន វ៉ាន់​ថន បន្ទាប់ពី​ចេញ​រោគសញ្ញា​លើ​ស្បែក​ហើយ អ្នកជំងឺ នឹង​វិវឌ្ឍន៍​ទៅជា​ខ្វេរ​ដៃ ខ្វេរ​ជើង ឬ​ពិការភ្នែក បើសិនជា​មិន​ទៅ​ព្យាបាល​ទាន់ពេល​។ ជំងឺឃ្លង់ ឬ​ហង់​សិន​នេះ ជា​ប្រភេទ​ជំងឺឆ្លង ដែល​អាច​ព្យាបាល​ជា ១០០​ភាគរយ ប៉ុន្តែ​ទាមទារ​ឲ្យ​មក​ព្យាបាល​ឲ្យ​បាន​លឿន ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ និង​កាត់បន្ថយ​ពិការភាព​ដោយសារ​ជំងឺ​នេះ​។

​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​ជំងឺឃ្លង់ ឬ​ហង់​សិន​នេះ សូម​ទស្សនា​កិច្ច​សម្ភាស​របស់ កញ្ញា ថា​ន រស្មី អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក​វេជ្ជបណ្ឌិត អ៊ុន វ៉ាន់​ថន ដូចតទៅ​៖





Tag:
 ឃ្លង់​
  ហង់​សិន​
 ​ សើ​ស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com