ជាតិ
បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​សណ្ឋាគារ​២២០ ផ្ទះសំណាក់​២៩៦
25, Feb 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុង​ខេត្តសៀមរាប បាន​រីកដុះដាល​ខ្លាំង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ តាម​តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សណ្ឋាគារ​សរុប​ទាំងអស់​មាន​ចំនួន ២២០​កន្លែង គឺ​ស្មើនឹង ១៣,៤៦០  បន្ទប់​។



​ក្នុងចំណោម​សណ្ឋាគារ​ជាង ២០០​កន្លែង មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន​២០​កន្លែង ស្មើនឹង ៤,០៤៦​បន្ទប់ កម្រិត​ផ្កាយ​៤ មាន​២១​កន្លែង ស្មើនឹង ២,៧២៥ បន្ទប់ កម្រិត​ផ្កាយ​៣ ចំនួន​៧​កន្លែង ស្មើនឹង ៤៩២​បន្ទប់ និង​កម្រិត​ផ្កាយ​២ មាន​១​កន្លែង​។ ចំណែក​សណ្ឋាគារ​បៃតង​វិញ មាន​ចំនួន ២២​កន្លែង​។​

​ដោយឡែក​ផ្ទះសំណាក់​វិញ មាន​ចំនួន ២៩៦​កន្លែង ស្មើនឹង ៤,៨១១​បន្ទប់​។ ភោជនីយដ្ឋាន​ចំនួន ១៧១​កន្លែង មណ្ឌល​កម្សាន្ត ១៧​កន្លែង ម៉ាស្សា​សុខភាព ៥០​កន្លែង​។ ឯ​ទីភ្នាក់ងារ​ទេសចរណ៍ មាន​ចំនួន ២៩៦​កន្លែង​៕

Tag:
 សណ្ឋាគារ​
 ​ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com