ជាតិ
ជនបរទេសជាង​២​ម៉ឺន​គ្រួសារ កំពុង​កាន់កាប់​ឯកសារ​មិន​ប្រក្រតីនៅ​កម្ពុជា​
28, Feb 2018 , 7:59 am        
រូបភាព
រូបភាពហ្វេសប៊ុក នាយកដ្ឋានច្រកទ្វារ
រូបភាពហ្វេសប៊ុក នាយកដ្ឋានច្រកទ្វារ
ដោយ: ថ្មីៗ
​ភ្នំពេញ៖  បច្ចុប្បន្ន មាន​ជនអន្តោប្រវេសន៍​ជិត​២​សែន​នាក់ ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅក្នុង​ប្រ​ទស​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។​



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ជិត​២​សែ​នាក់​នោះ មាន​ជាង​៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ​២​ម៉ឺន​គ្រួសារ ដែល​កំពុង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកសារ​ខុស​ប្រក្រតី​ទាំងនោះ មានដូចជា សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន​កម្ពុជា និង​បណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ ជាដើម​។ ជនអន្តោប្រវេសន៍​ទាំងនោះ ដែល​កំពុង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ មាន​ចំនួន​៥​សញ្ជាតិ​៕ 

Tag:
 ជន​អន្តោ​ប្រ​វ​សន៍
© រក្សាសិទ្ធិដោយ thmeythmey.com