ជាតិ
បទសម្ភាសន៍
វីដេអូ
ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ«អាស៊ី» មានកំណើនជាង «អឺរ៉ុប»? (ភាគ២)
× ព្រះសីហនុ៖ រយៈពេល៥ឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនានៅខេត្តព្រះសីហនុ មានកំណើនជាមធ្យមពី ១០ ទៅ១៥ ភាគរយ។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
លោកប្រធានមន្ទីរ តាំង សុចិត្តគ្រឹស្នា បានឱ្យដឹងថា បច្ចុប្បន្ន ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ភាគច្រើនជាភ្ញៀវទេសចរអាស៊ី ខណៈ ភ្ញៀវទេសចរអឺរ៉ុបមា ការប្រែប្រួលធម្មតា ទៅតាម វិស្សមកាលនៃប្រទេសនីមួយៗ។ ប្រធានមន្ទីរទេសចរណ៍រូបនេះ ទទួលស្គាល់ថា ការយល់ដឹងពីបរិស្ថាន ភ្ញៀវទេសចរចិន នៅមានកម្រិតនៅឡើយ ដែលផ្ទុយពីភ្ញៀវទេសចរអឺរ៉ុប។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦កន្លងទៅ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ២លាន៧ម៉ឺននាក់ ក្នុងនោះ ៧០ភាគរយ ជាភ្ញៀវទេសចរជាតិ និង ៣០ភាគរយ ជាភ្ញៀវទេសចរអន្តរជាតិ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជាង ១លាននាក់៕
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាន Thmeythmey.com ជាមួយលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដូចតទៅ៖
Tag:
តាំង សុចិត្តគ្រឹស្នា
ភ្ញៀវទេសចរ
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com