ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជន​ឆាប់​ចង់បាន​អត្ថប្រយោជន៍​លឿន​ពេក ដែល​នាំ​ឲ្យ​ពួកគេ ប្ដូរ​ក្រុមហ៊ុន​ពីមួយ​ទៅមួយ​
05, Mar 2018 , 2:34 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការចង់បាន​អត្ថប្រយោជន៍​ឆាប់​ពេក ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកធ្វើការ​ថ្មីថ្មោង​មួយចំនួន ផ្លាស់ប្ដូរ​ក្រុមហ៊ុន​ពីមួយ​ទៅមួយ​។ នេះ​ជាការ​លើកឡើង​របស់លោក ឡុង ចំណាន នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​របស់​គ្រឹះស្ថាន AMK ដែល​លោក​មានបទពិសោធន៍​ការងារ​ជាង ១០​ឆ្នាំ​។ លោក​ថ្លែងថា ការផ្លាស់ប្ដូរ​កន្លែង​បម្រើ​ការងារ ដោយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​អំពី​ក្រុ​ហ៊ុន​ថ្មី នឹងធ្វើ​ឲ្យ​យុវជន​បាត់បង់​ឱកាស នៃ​ការភ្ជាប់​វាសនា​ទៅនឹង​ក្រុមហ៊ុន​ល្អ ក្នុង​រយៈពេល​វែងឆ្ងាយ​។​



​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឡុង ចំណាន ខាងក្រោម​នេះ​៖




​បើទោះបី​លោក ឡុង ចំណាន ជំរុញ​ឲ្យ​យុវជន​ចេះ​សំឡឹង​អត្ថប្រយោជន៍​ក្នុង​រយៈពេល​វែង ជាមួយ​ក្រុមហ៊ុន​ណាមួយ តែ​លោក​ក៏​មិន​បដិសេធ​ចំពោះ​តម្រូវ​ការចាំបាច់ ភ្លាមៗ ដែល​យុវជន​ត្រូវ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​នោះដែរ​។ លោក​មានប្រសាសន៍ថា បើ​មាន​តម្រូវការ​ចាំបាច់​ក្នុង​រយៈពេល​ខ្លី យុវជន​ក៏​អាច​ផ្លាស់​ទៅ​ក្រុមហ៊ុន​ដែល​ឆ្លើយតប​នឹង​តម្រូវការ​នោះ​។ ប៉ុន្តែ​យុវជន​ត្រូវ​កសាង​សមត្ថភាព និង​រក​កន្លែង​ការងារ​ណា​ដែល​នឹងមាន​ភាពច្បាស់លាស់​៕


Tag:
 ឡុង ចំណាន​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com