កីឡាអន្តរជាតិ
អន្តរជាតិ
​អភិបាលក្រុង​នៅ​ស៊ែ​ប៊ី ដាក់ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ថា «Nemanja Matic»
05, Mar 2018 , 10:19 pm        
រូបភាព
Nemanja Matic ខ្សែបម្រើ​ក្រុម Manchester United ត្រូវបាន​ប្រទេស​ស៊ែ​ប៊ី​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ដាក់ឈ្មោះថា Nemanja Matic ក្នុង​ក្រុង Ub ដែល​ជាទី​កំណើត​របស់គេ​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​មូលដ្ឋាន​ម្នាក់​ដោយ​លោក​បញ្ជាក់ថា នេះ​ជាការ​តបស្នង​ចំពោះ​រឿង​ជាច្រើន​ដែល Matic បានធ្វើ​នៅ​ប្រទេស​កំណើត​។​



​អភិបាលក្រុង​លោក Darko Grisic បានលើកឡើង​កាលពី​ថ្ងៃទី ១ ខែមីនា​ថា ការដាក់​ឈ្មោះ​នៅតាម​ផ្លូវ​គឺជា​អ្វីដែល​យើង​អាច​ធ្វើបាន​សម្រាប់ Matic​។ នេះ​ជា​អ្វីដែល​ពួកយើង​ចង់បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​គេ​បានធ្វើ​សម្រាប់​តំបន់​ដែលជា​ទី​កំណើត​របស់គេ​។​

​អតីត​សមាជិក​ក្រុម​តោ​ខៀវ Chelsea និង Benfica រូបនេះ កើត​នៅក្នុង​ភូមិ Vrelo នៅក្បែ​ក្រុង Ub ដែលមាន​ចំងាយ ៦០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​ប៊ែ​ល​ក្រា​ដ​។ Matic បាន​ទៅកាន់​ក្លិប​កីឡាបាល់ទាត់​ក្នុងស្រុក​របស់ខ្លួន Jedinstvo Ub ជាទី​ដែល​រូបគេ​ធ្លាប់​លេង​កាលពី​នៅ​វ័យ​កុមារ និង​បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​សាងសង់​ស្មៅ​សិប្បនិម្មិត និង​ជួសជុល​កីឡដ្ឋាន​ថ្មី​ទៀតផង​។​



​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី​វ័យ ២៩ ឆ្នាំនេះ​ធ្លាប់​ឈ្នះ​ជើងឯក Premier League ជាមួយ Chelsea មុនពេល​ផ្លាស់​ទី​ក្រុម​បិសាច​ក្រហម​នៅ​ដើមរដូវ​កាល ២០១៧-២០១៨​នេះ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ចាស់​លោក Jose Mourinho៕


Tag:
 បាល់ទាត់​
  Nemanja Matic
  Manchester United
  ស៊ែ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com