ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ​ដុតបំផ្លាញ ថ្នាំពេទ្យ​, គ្រឿងសំអាង​, ភេសជ្ជៈ និង​ទំនិញ​ខុសច្បាប់​ផ្សេងទៀត ជាង​១១​តោន​
06, Mar 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំនិញ​៦​ប្រភេទ មាន​ថ្នាំពេទ្យ​, គ្រឿងសំអាង​, ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​សំបក​វេ​ខ្ចប់​, បៀរ​នីឡុង​(ROYAL), ប្រេងម៉ាស៊ីន​(HXS-FORMULAR-1) និង​ស្រា​កែច្នៃ ពុំ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស សរុប​ទាំងអស់​ជាង​១១​តោន ត្រូវបាន​អាជ្ញាធរ​ដុតបំផ្លាញ​ចោល នៅ​ថ្ងៃទី​៦ ខែមីនា​។



​នេះ​ជា​លើក​ទី​២៦​ហើយ ដែល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដុត​បំផ្លាញចោល នូវមុខ​ផលិតផល​ទំនិញ​ហាមឃាត់ ដូចជា​ទំនិញ​ខូចគុណភាព ទំនិញ និង​ផលិតផល​ក្លែងក្លាយ ទំនិញ និង​ផលិតផល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាតិ ផលិតផល​គ្រឿងសំអាង​លាយ​សារ​ធាតុគីមី​ខុសច្បាប់ ឱសថ​ក្លែងក្លាយ ចំណីអាហារ និង​សាច់​ខូចគុណភាព ព្រមទាំង​សារធាតុ​គីមី​ខុសច្បាប់​ផ្សេងៗ​។ ទន្ទឹមនឹងនេះ ស្ថាប័ន​ជំនាញ​ដដែល ក៏​ប្តេជ្ញា​បន្ត​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​ទាំងនេះ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​ប៉ះពាល់​សុខភាព​ពលរដ្ឋ​៕




Tag:
 ទំនិញ​
 ​ខូចគុណភាព​
  ឱសថ​
 ​គ្រឿងសំអាង​
© រក្សាសិទ្ធិដោយ thmeythmey.com