ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជារៀបចំព្រឹត្តិការណ៍សប្ដាហ៍បារាំងជាលើកទី១នៅខេត្តសៀមរាប
08, Mar 2018 ,
2:45 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានរៀបចំព្រឹត្តិការណ័ «សប្ដាហ៍បារាំង» ជាលើកទី១នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយអំពីជំនាញរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ឱ្យសាធារណជនបានស្គាល់។
«សប្ដាហ៍បារាំង» ជាព្រឹត្តិការណ៍មួយ ដែលគាំទ្រដោយស្ថានទូតបារាំងប្រចាំកម្ពុជា។ ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា នៅខាងសណ្ឋាគារ Raffles Grand Hotel Angkor។ ក្នុងរយៈពេល៤ថ្ងៃនេះ ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៩យប់ ក្រុមហ៊ុននិងអង្គការបារាំងនានាចំនួន៥០នឹងធ្វើការបង្ហាញជូនដល់ពលរដ្ឋខេត្តសៀមរាប និងភ្ញៀវទេសចរ អំពីចំណេះធ្វើ របស់សហគ្រិនបារាំង លាយផ្សំជាមួយចំណេះធ្វើ ប្រពៃណី និងវត្ថុធាតុដើមរបស់ខ្មែរ។
ក្រៅពីនេះ ក៏មានកម្មវិធីជាច្រើនទៀតក៏នឹងត្រូវដាក់បង្ហាញដល់សាធារណជនទស្សនាផងដែរ ដូចជា ពិព័រណ៍រូបថតរបស់សាលាបារាំងចុងបូព៌ា សន្និសីទស្តីពីវប្បធម៌ ការបង្ហាញអំពីរបៀបឆ្លាក់នៅលើផ្ទាំងថ្ម ស្តង់ភោជនីយដ្ឋានបារាំង ការជ្រើសរើសបុគ្គលិកនិងអ្នកធ្វើកម្មសិក្សា ការប្រកួតប៉េតង់ ការបញ្ចាំងភាពយន្ត ការសម្តែងរបាំសហសម័យដោយក្រុមសិល្ប:ខ្មែរ និងការដើរបង្ហាញម៉ូដចៃ្នដោយផលិតករក្នុងស្រុកជាដើម។ សប្តាហ៍បារាំងនេះនឹងត្រូវបិទបញ្ចប់ ដោយការរាំកម្សាន្តដែលមានការចូលរួមពីសាធារណជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សប្ដាហ៍បារាំង
ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម