ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោកស្រី កែវ មុំ រៀន​បាន​តិច តែ​ហ៊ាន​លក់​ផ្ទះ​មក​បើក​អាជីវកម្ម ដោយសារ​ជំនឿ​ចិត្ត​
08, Mar 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ លោកស្រី កែវ មុំ ជា​អគ្គនាយិកា​រោងចក្រ​នំ​ស្រួយ​លី​លី និង​ជា​ប្រធាន​សហគ្រិន​ស្ត្រី​កម្ពុជា។ គាត់ជា​ស្ត្រី​មួយរូប ​ដែលមាន​សក្តានុពល​ក្នុង​ផ្នែក​ជំនួញ​។ ការពិតទៅ លោកស្រី មិនបាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ឬ​មាន​ជំនាញ​នៅក្នុង​អាជីវកម្ម​ខ្នាត​ធំ​ឡើយ​។ លោកស្រី បាន​ចំណាយ​ពេលវេលា​ជាច្រើន ធ្វើការ​ឲ្យ​គេ និង​ឆ្លៀត​រៀន​ពី​របៀប​ធ្វើ​ជំនួញ ដែល​រាប់ទាំង​ការគ្រប់គ្រង​ទូទៅ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការធ្វើ​ទីផ្សារ ការលក់ដូរ​ផលិតផល និង​គន្លឹះ​ជាច្រើន​នៅក្នុង​ការធ្វើ​អាជីវកម្ម​។



នៅពេលដែល​លោកស្រី ឈប់​ធ្វើការ ហើយ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​នៅក្នុង​ឆ្នាំ​២០០២​នោះ លោកស្រី​មិនមាន​ធាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​ទេ គាត់​បាន​លក់​ផ្ទះ ដើម្បី​ទិញ​គ្រឿង​ម៉ាស៊ីន​សម្រាប់​ផលិត​នំម៉ាកលីលីបច្ចុប្បន្ន និង​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​។ គ្មាន​ធនធាន ហើយ​ជា​ស្ត្រី​ដែលមាន​វ័យក្មេង ដែល​រៀនសូត្រ​មិន​ខ្ពស់​ទៀត ប៉ុន្តែ​លោកស្រី កែវ មុំ ​​ហ៊ាន​លក់​ផ្ទះ​មក​ផ្សែផ្សំ​ដើមទុន ព្រោះតែជឿជាក់ថាខ្លួន​មានគំនិត មាន​បញ្ញា ការតាំង​ចិត្ត និង​ជាពិសេសគឺជំនឿ​ចិត្ត​។  នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី កែវ មុំ បញ្ជាក់​ដូច្នេះ​៖« ទោះបី​យើង​មិនមាន​អ្វី​ក៏ដោយ ប៉ុន្តែ​យើង​មានគំនិត បញ្ញា និង​ភាព​អង់អាច​ក្លាហាន ជាពិសេស​គឺ​ជំនឿ​ចិត្ត ក្នុង​ការធ្វើ​។ នៅពេល​ដែលមាន​ជំនឿ​ចិត្ត​ក្នុង​ការធ្វើ យើង​អត់ធ្មត់​ក្នុង​ការធ្វើ គឺ​យើង​អាច​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើតឡើង​»​។​

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ និង លោកស្រី កែវ មុំ ជា​អគ្គនាយិកា​រោងចក្រ​នំ​ស្រួយ​លី​លី និង​ជា​ប្រធាន​សហគ្រិន​ស្ត្រី​កម្ពុជា ដូចតទៅ​៖




 ​



Tag:
 កែវ មុំ​
 ​ជំនួញ​
 ​អាជីវកម្ម​
 ​សិទ្ធិនារី​
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com