លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បានធូរស្រាលសម្ពាធបន្តិចក្រោយយកឈ្នះ AC Milan ២-០ នៃការប្រកួតពានរង្វាន់ EUFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី ៨ ខែមីនា។
នៅក្នុងទឹកដី San Siro ខ្សែបម្រើ Henrikh Mkhitaryan បានជួយឲ្យ Arsenal នាំមុខ ម្ចាស់ផ្ទះ១គ្រាប់មុននៅនាទីទី១៥ ជាមួយនឹងគ្រាប់បាល់ដំបូងរបស់គេក្នុងនាមជាកីឡាករចំនូលថ្មី មុនពេល Aaron Ramsey ស៊ុតបន្ថែមគ្រាប់ទី២ មុនចប់តង់ទី១។
ចូលដល់តង់ទី២ ក្រុមទាំងពីរមិនមានការស៊ុតបញ្ជូលទីគ្នានោះទេរហូតដល់ចប់ការប្រកួត AC Milan ០-២ Arsenal។
សម្រាប់ Arsenal ក្នុងការប្រកួតក្នុងលីក ពួកគេធ្វើមិនបានល្អនោះទេដោយប្រឈមមិនបានលេង Champions League ឬ Europa League រដូវកាលក្រោយ។ ក្រុមដែលស្ថិតក្នុងក្រុងឡុងដ៍នេះ មានពិន្ទុតាមពីក្រោយដាច់ឆ្ងាយពីក្រុមលេង៥ ក្នុងតារាង Premier League រហូត ៨ពិន្ទុ និងក្រោមក្រុមលេខ៤ ដល់ទៅ ១៣ ពិន្ទុ។ ដូច្នេះ ជម្រើសល្អជាងគេសម្រាប់ក្រុមរហស្សនាមកាំភ្លើងធំ គឺត្រូវលើកពាន Europa League នៅរដូវកាលនេះឲ្យបាន ទើបមានកៅអីលេងក្នុងពានកំពូលអឺរ៉ុបដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ៕
លទ្ធផលគូដទៃទៀត នៃការប្រកួតជើងទី១ Europa League មានដូចខាងក្រោម៖
-Atletico Madrid ៣ - ០ Lokomotiv Moscow
-Borussia Dortmund ១ - ២ Salzburg
-CSKA Moscow ០ - ១ Lyon
-Lazio ២ - ២ Dynamo Kyiv
-Marseille ៣ - ១ Athletic Bilbao
-RasenBallsport Leipzig ២ - ១ Zenit St. Petersburg
-Sporting CP ២ - ០ Viktoria Plzen