កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Graham Arnold នឹង​ដឹកនាំ​ជម្រើសជាតិ​អូស្ត្រាលី​រហូតដល់​ចប់ World Cup
09, Mar 2018 , 5:39 pm        
រូបភាព
លោក Graham Arnold នឹងកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី នៅក្រោយពេលបញ្ចប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨។ រូបថត AFP
លោក Graham Arnold នឹងកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី នៅក្រោយពេលបញ្ចប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨។ រូបថត AFP
​លោក Graham Arnold នឹង​កាន់តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី នៅក្រោយពេល​បញ្ចប់​ការប្រកួត FIFA World Cup ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ Bert van Marwijk ជា​អ្នកដឹកនាំ​ក្រុម​រហស្សនាម Socceroos បណ្តោះអាសន្ន​រហូតដល់​បញ្ចប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​។​



​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា អ្នកចាត់ការ​ទូទៅ​ក្រុម Sydney FC លោក Graham Arnold គឺជា​បេក្ខជន​ដ៏​សំខាន់​ម្នាក់​ក្នុង​ការជំនួស​តំណែង​លោក Ange Postecoglou ដែល​បាន​លាឈប់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​នាំ​ជម្រើសជាតិ​អូស្ត្រាលី បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ ២០១៨ ក្រោយ​ផ្តួល​ហុង​ឌូ​រ៉ា​ស​ក្នុង​ការប្រកួត​វគ្គ Play-off​។​

«Arnold ជា​មនុស្ស​ច្បាស់លាស់ និង​ល្អ​បំផុត​សម្រាប់​ការងារ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី​លោក Steven Lowy ជាមួយនឹង​ការប្រកាស​លើ​កិច្ចសន្យា​រយៈពេល​បួ​៤​ឆ្នាំ ដល់​អ្នកចាត់ការ​សញ្ជាតិ​អូស្ត្រាលី វ័យ ៥៤​ឆ្នាំ​ដើម្បី​ឡើង​ដឹកនាំ​គិត​ចាប់ពី​ក្រោយ​បញ្ចប់ World Cup​។​



​អតីត​អ្នកចាត់ការ​ក្រុម Central Coast Mariners នេះ​មានបទពិសោធន៍​កម្រិត​អន្តរជាតិ ដោយ​ធ្លាប់​ធ្វើជា​ជំនួយការ​លោក Frank Farina កាលពី​នៅ​ដឹកនាំ​អូស្ត្រាលី​ចន្លោះ​ឆ្នាំ ២០០០- ២០០៥ បន្ទាប់មក​ជាមួយ​លោក Guus Hiddink និង Pim Verbeek​។

​រហូតដល់​ឆ្នាំ ២០១៤ Arnold បាន​ឡើង​ដឹកនាំ​ក្រុម Sydney FC និង​ជួយ​ក្រុម​នេះ​ឈ្នះ​ជើងឯក​លី​ក​កំពូល​អូស្ត្រាលី A-League កាលពី​រដូវ​កាល​មុខ​ទៀតផង​។​

​សូមបញ្ជាក់ថា អូស្ត្រាលី​ជា​ក្រុម​មកពី​ទ្វីបអាស៊ី​ដែល​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ដែល​ចាប់ផ្តើម​ការប្រកួត​ក្នុង​ខែមិថុនា​ខាងមុខនេះ ស្ថិតក្នុង​ពូ​ល C ត្រូវ​ជួប​បារាំង ប៉េ​រូ និង​ដា​ណឺ​ម៉ាក​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  អូស្ត្រាលី​
  Graham Arnold
  Ange Postecoglou
© រក្សាសិទ្ធិដោយ thmeythmey.com