ពីនេះ ពីនោះ
រូបត្លុក
“If you are born poor it’s not your mistake. But, if you die poor it’s your mistake.”
25, Nov 2018 , 6:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការគិត​របស់​មនុស្ស គឺ​ខុសគ្នា​។ ដោយសារតែ​ការគិត​ខុសគ្នា​នេះហើយ ទើប​លក្ខខណ្ឌ​ជីវិត​នៃ​បុគ្គល​ម្នាក់ៗ​ខុសគ្នា​។ អ្នកខ្លះ​សម្រេចចិត្ត​មិនសូវ​ចង់​ធ្វើ​ការងារ​ច្រើន​, មិន​ចូលចិត្ត​ការងារ​លំបាក​, ការងារ​ប្រឈម​, មិនសូវ​ចង់​រៀនសូត្រ​ច្រើន​។​ល​។ រីឯ អ្នក​ខ្លះទៀត ចូលចិត្ត​ធ្វើការ​ងារ​ច្រើន​, ធ្វើ​ការងារ​ហ្មត់ចត់​, ចូលចិត្ត​ការងារ​ណា​ដែល​ប្រឈម​, ចូលចិត្ត​គំនិត​បង្កើត​អ្វីដែល​ថ្មី​។​ល​។ សរុបសេចក្តី​មកវិញ ជីវិត គឺ​ខ្លី​! តើ​គួរ​ធ្វើ​អ្វី​ឲ្យ​ជីវិត​មានន័យ​? នេះ គឺជា​ចម្លើយ​ដែល​ម្នាក់ៗ​ត្រូវតែ​សម្រេចចិត្ត​ទទួលយក​ដោយ​ខ្លួនឯង​។ ប៉ុន្តែ សូម​ចងចាំ​ថា លុយកាក់​, ទ្រព្យសម្បត្តិ​, ចំណេះ មិនអាច​ធ្លាក់​មកពី​លើ​មេឃ ហើយ​រត់​ចូល​ហោប៉ៅ ឬ​ចូល​ខួរក្បាល​របស់លោក​អ្នក​ឡើយ ប្រសិនបើ​លោកអ្នក​ខ្ជិល លោកអ្នក​មិន​ចង់​ធ្វើការ​នោះ​។ លោក Bill Gates ថៅកែ​ក្រុមហ៊ុន Microsoft និយាយថា ប្រសិនបើ​អ្នក​កើតមក​ក្រ មិនមែនជា​កំហុស​អ្នក​ទេ តែបើ​អ្នកស្លាប់​ទៅវិញ​ក្រ វា​គឺជា​កំហុស​របស់​អ្នក​៕ “If you are born poor it’s not your mistake. But, if you die poor it’s your mistake.”


© រក្សាសិទ្ធិដោយ thmeythmey.com